Tuesday, November 26, 2019

ព័ត៌មានបន្ថែម! មន្ត្រីនគរបាលទទួលបន្ទុកជានាយផ្នែកគ្រប់គ្រងនគរបាល ប៉ុស្តិ៍រដ្ឋបាលអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ មួយរូប បានចងក សម្លាប់ខ្លួន លាហើយលារហូត បើវាសនាមានចាំជួបគ្នាជាតិក្រោយទៀត


ខេត្តព្រះសីហនុ ៖  នៅ ថ្ងៃទី២៥ ខែវិឆ្ឆិកា ឆ្នាំ២០១៩ ដោយប្រើខ្សែគោចង ភ្ជាប់ទៅនឹងធ្នឹមរោងកាហ្វេ របស់គាត់ស្ថិតក្នុងក្រុម០១ ភូមិ០៣ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាមួយនិងការបន្សល់ទុកសំបុត្រមួយច្បាប់ជូនដល់ក្រុមគ្រួ សារនិងសមត្ថកច្ចិពាក់ព័ន្ធ ។
សមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវនៃស្នងការដ្ឋានខេត្តព្រះសីហនុ ប្រាប់ថា សាកសពជនរងគ្រោះឈ្មោះ ហ៊ឹម សំបូរ   ភេទប្រុស អាយុ ៥៣ឆ្នាំ ជានាយផ្នែកគ្រប់គ្រងប៉ុស្តិ៍នគរបាលរដ្ឋបាលនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ មានទីលំនៅបច្ចុប្បន្នក្រុម០២ភូមិ៣ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
 បន្ទាប់ពីមានការភ្ញាក់ផ្អើលពីក្រុមគ្រួសារនិងប្រជាពលរដ្ឋដែលមានលំនៅឋានជិតគ្នាថា មានករណីធ្វើអត្តឃាតចងករសម្លាប់ខ្លួន ពេលនោះសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវបានចុះទៅដល់កន្លែងកើតហេតុខាងលើ បានធ្វើការត្រួតពិនិត្យនិងបានរកឃើញលិខិតបណ្តាំបញ្ជាក់មួយសន្លឹកនៅក្បែរសាកសពជនរងគ្រោះបញ្ជាក់ថា ការស្លាប់របស់គាត់មិនមានពាក់ព័ន្ធនិងក្រុមគ្រួសារប្រពន្ធកូន៣នាក់និងអ្នកដទៃទេ គឺជាកំហុសឆ្គងផ្ទាល់ខ្លួនរបស់គាត់ ( តែមិនដឹងថាជាកំហុសរឿងអីនះទេ)។ នៅក្នុងខ្លឹមសារលិខិតបញ្ជាក់បានឲ្យដឹងទៀតថា ប្រពន្ធនិងកូនៗរបស់គាត់ស្រឡាញ់គាត់ណាស់ សុំទោសប្រពន្ធសម្លាញ់និងកូនទាំង៣នាក់ យើងមានវាសនាជួបគ្នាបុណ្ណឹង។
លោកលាហើយលារហូត បើវាសនាមានចាំជួបគ្នាជាតិក្រោយទៀត។ ក្នុងលិខិតបណ្តាំជនរងគ្រោះខាងលើបញ្ជាក់ឲ្យដឹងទៀតថា លោកស្តាយប៉ូលីសដែលរួមការងារជាមួយគ្នាជាង៣០ឆ្នាំសុទ្ធសឹងជាអ្នរាប់អានគ្នាយ៉ាងល្អរ ចំណែកលោកអធិការគឺជាមេដ៏ល្អរពេលនេះបែកគ្នារហូតហើយ។
 ក្រោយពីសមត្ថកិច្ចនគរបាលជំនាញ ផ្នែកបច្ចេកទេសកោសល្យវិច័យពិនិត្យសាកសពនៃអធិការដ្ឋានស្រុកស្ទឹងហាវបានពិនិត្យរួច បានធ្វើការសន្និដ្ឋានថាជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនមិនពាក់ព័ន្ធនិងករណីឃាតកម្មឡើយ។សាសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី ៕




0 Reviews:

Post a Comment