Friday, December 13, 2019

ទីតាំងហ្គេមបាញ់ត្រីរបស់​ ហ៊ា​ ឡាយ​ កំពង់តែល្បី​​ ខណៈដែល សមត្ ថកិច្ចមិនហានបង្ក្រាប​ សង្ស័យម្ចាស់ទីតាំងធំជាងសមត្ថកិច្ចហេីយ

ភ្នំពេញ៖ ទីតាំងល្បែងសុីសង ខុសច្បាប់ជាច្រេីន មានដូចជាហ្គេមបាញ់ត្រី និងល្បែងអនឡាញមួយចំនួនទៀត ត្រូវបានគេបើកលេងយ៉ាងរំភើយ នៅជាប់នឹងក្លោងទ្វា(បាចតុមុខ)ខាក្នុង ដោយគ្មានសមត្ថកិច្ចបង្ក្រាបសោះ សង្ស័យសម្ងំទទួល ផល និងចង់ផ្គើននឹងថ្នាក់លើ ខណៈដែលអភិបាលរាជធានីភ្នំពេញ បញ្ជាឲ្យបិតតែគ្មានប្រសិទ្ធភាពសោះ។

តាមការឲ្យដឹងរបស់ប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងហ្គេមបាញ់ត្រី និងល្បែងអនឡាយខាងលើនេះបើកលេង ជាយូមកហើយដោយគ្មានញញើតនឹងសមត្ថកិច្ចសោះ។

 ប្រភពថាល្បែងស៊ីសងទាំងនេះ ជាកត្តានាំឲ្យសម្បូរមានអំពើចោរកម្មជាច្រើន ព្រោះភាគច្រើនទីតាំងទាំងនោះ តែងផ្តល់ជាកន្លែងសម្រាប់សែបគ្រឿងញៀន​ ជួញដូរ​ និងចែចាយគ្រឿងញៀនទៀតផង។ ហើយបញ្ហានេះ ពលរដ្ឋក៏កំពុងចាំមើលលោក សុខ​ ពេញវុធ ដែលជាអភិបាលខណ្ឌ និងលោក ទៀង​ ចាន់សារ​  អធិការខណ្ឌដូនពេញ ថាតើគួរមានវិធានការបែបណា ចំពោះទីតាំងល្បែងសុីសងខាងលើនេះ? ព្រោះកន្លងមកវិធានការក្តៅរបស់ថ្នាក់លើ ដាក់ឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្តហាក់ដូចជាពុំសូវមានប្រសិទ្ធភាព។​


សូមបញ្ជាក់ថាកាលពីពេលថ្មីៗនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់ចេញនូវគោលការណ៍ និងវិធានការក្ដៅលើការបង្ក្រាបបទល្មើសនានា និងបង្ក្រាបល្បែងស៊ីសង់គ្រប់ប្រភេទទាំងអស់នៅទូទាំងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។ ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅទទួលបានភាពកក់ក្តៅ និងកាត់បន្ថយអំពើខុសច្បាប់ផ្សេងៗ។ ការដាក់ចេញនូវវិធានការក្តៅចំពោះការបង្ក្រាបបទល្មើសនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធទាំង១៤ខណ្ឌ ដោយឡែកមកដល់ពេលនេះគេមិនទាន់ឃើញ អភិបាល ក៏ដូចជាអធិការខណ្ឌដូនពេញ​ អនុវត្តច្បាប់តាមបញ្ជារបស់អភិបាលរាជធានីឡើយ។ ទើបធ្វើឲ្យមហាជនចំអកថា អ្នកបញ្ជាបានតែបញ្ជា អ្នកមិនធ្វើនៅតែមិនធ្វើ។

0 Reviews:

Post a Comment