Friday, December 13, 2019

វៀតណាម​រំពឹង​ថា​ ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ ​អាច​ឈាន​ដល់៥ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ២០២០​

​ក្នុង​ជំនួប​ជាមួយ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ ​នៃ​កម្ពុជា​ ​នៅ​ព្រឹកមិញ​ឯ​វិមាន​សន្តិភាព​ ​លោក​ ​ជឿង​ ​ហ័​រប៊ិញ​ ​ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំការ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ​បាន​សម្តែង​ក្តី​រំពឹង​ថា​ ​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​វៀតណាម​អាច​ឈាន​ទៅដល់​តាម​ការកំណត់៥ពាន់​លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិច​នៅ​ឆ្នាំ២០២០​។​
​លោក​ ​ជឿង​ ​ហ័​រប៊ិញ​ ​បាន​លើកឡើង​ថា​ ​សេដ្ឋកិច្ច​វៀតណាម​នៅពេល​នេះ​ ​មានការ​កើនឡើង​ប្រមាណ​ ​៧ភាគរយ​ ​ហើយ​អតិផរណា​ទាប​មាន​ប្រមាណ​តែ​ ​២ភាគរយ​ប៉ុណ្ណោះ​។​
​ជាមួយគ្នា​លោក​ក៏​សំដែង​នូវ​ការ​រីករាយ​ជាមួយនឹង​ទំនាក់ទំនង​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​រវាង​កម្ពុជា​ ​និង​វៀតណាម​លើ​គ្រប់​វិស័យ​ជាពិសេស​លើ​វិស័យ​ការពារ​ជាតិ​ ​លើ​វិស័យ​សន្តិសុខ​សណ្តាប់​ធ្នាប់​តាម​ព្រំដែន​ ​វិស័យ​សេដ្ឋកិច្ច​ក៏ដូចជា​វិស័យ​ពាណិជ្ជកម្ម​ ​ព្រមទាំង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ​លើឆាកអន្តរជាតិ​កន្លងមក​។​
​ជា​ការ​ឆ្លើយតប​ ​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​សម្ដែង​នូវ​ការ​អបអរសាទរ​វឌ្ឍនភាព​នៃ​ការ​អភិវឌ្ឍ​របស់​ប្រទេស​វៀតណាម​ ​និង​ក៏បាន​សំដែង​នូវ​ការ​រីករាយ​ផង​ដែរ​ ​ជាមួយនឹង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​យើង​ទាំងពីរ​។​ ​
​លើស​ពីនេះ​ទៅទៀត​ ​សម្ដេច​តេជោ​ក៏បាន​មានប្រសាសន៍​ថា​ ​ការ​រីកចម្រើន​លើ​វិស័យ​សេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម​គឺ​ជួយ​ដល់​ស្ថិរភាព​សេដ្ឋកិច្ច​នយោបាយ​ក្នុង​តំបន់​ផង​ដែរ​ ​ដែល​ក្នុង​ន័យ​នេះ​សម្តេច​បាន​លើកទឹកចិត្ត​ឲ្យ​ធ្វើ​យ៉ាងណា​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ ​ជាពិសេស​ជួយ​សម្រួល​ដល់​ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន​រវាង​កម្ពុជា​ ​និង​វៀតណាម​ ​និង​ទំនាក់ទំនង​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែមទៀត​

0 Reviews:

Post a Comment