Monday, September 21, 2020

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ....

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ដែលរៀបចំឡើងក្រោមមូលបទ «ការកសាងសន្តិភាពជាមួយគ្នា»។ 

ក្នុងសារលិខិតសម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា នៅក្នុងឆ្នាំ២០២០នេះ ការប្រារព្ធទិវាសន្តិភាពក្រោមមូលបទ «ការកសាងសន្តិភាពជាមួយគ្នា» បានប្រព្រឹត្តទៅទន្ទឹមគ្នានឹងការប្រារព្ធខួបលើកទី៥ នៃអង្គការសហប្រជាជាតិ ដែលជាទិវាដ៏មានសារៈសំខាន់សម្រាប់សហគមន៍អន្តរជាតិ ក្នុងការសម្ដែងចេញនូវសាមគ្គីភាព រួមគ្នាការពារពហុភាគីនិយម គោលបំណង និងគោលការណ៍ នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ សម្រាប់មនុស្សជាតិ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «តាងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំព្រះករុណាខ្ញុំ សូមចូលរួមសម្ដែងអំណរសាទរជាមួយ បណ្ដាប្រទេសសមាជិកអង្គការសហប្រជាជាតិទាំងអស់ ប្រារព្ធទិវាសន្តិភាពដ៏មហោឡារិកនេះ សំដៅលើកកម្ពស់ការយល់ដឹង ពីអត្ថន័យនៃសន្តិភាពឱ្យកាន់តែទូលំទូលាយ ពង្រឹងសាមគ្គីភាព ឯកភាពជាតិ បន្តជំរុញស្មារតី និងពួតដៃគ្នាជាធ្លុងមួយថែរក្សាឱ្យបានគង់វង្សនូវសុខសន្តិភាព យូរអង្វែងសម្រាប់កម្ពុជាយើង និងពិភពលោក ដើម្បីបោះជំហានបន្តទៅមុខលើវិថីអភិវឌ្ឍន៍ និងការរីកចម្រើន»៕

0 Reviews:

Post a Comment