Wednesday, September 30, 2020

កម្លាំងនគរបាលព្រហ្មទណ្ឌ នាំជនសង្ស័យលួច កាច់សោ.កម៉ូតូ មកចង្អុលបង្ហាញ ទីតាំងដែលទទួលម៉ូតូចោរកម្ម​....

ភ្នំពេញ៖កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជភ្នំពេញនៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ២០២០ បាននាំជនសង្ស័យលួច កាច់សោ.កម៉ូតូ មកចង្អុលបង្ហាញ ទីតាំងដែលទទួលម៉ូតូចោរកម្ម​ ព្រោះម៉ូតូដែលក្រុមចោរលួចបានតែងតែយកមកដាក់បញ្ចាំ នៅចំណុចផ្ទះលេខ 4C ផ្លូវលេខ១៨៦ ស្ថិតក្នុង សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បេីតាមប្រជាពលរដ្ឋបានអោយដឹងថាតំបន់ឃ្លាំងរំសេវខាងលេីមិនមែនមានតែទីតាំងនេះមួយទេដែលទទួលបញ្ចាំផលចោរកម្ម​គឺនៅមានទីតាំងជា ច្រេីនទៀត​ ដែលកន្លងមកអាជ្ញាធរមូលដ្ឋានមិនដែលចុះត្រួតពិនិត្យ​ ។  

ប្រត្តិបត្តិការនេះ ដឹកនាំដោយលោក វរសេនីយ៍ឯក ប៊ុត សត្យា នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល លោកបានបញ្ចាក់ដឹងថា មុននឹងមកឆែកទីតាំងខាងលើ គឺថា កម្លាំងជំនាញរបស់លោក បានស្រាវជ្រាវឃាត់ជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាលួចកាច់សោ.កម៉ូតូ បានកាលពីថ្ងៃទី២៨ កញ្ញា កន្លងនេះ ។

ប្រភពដដែលបានបន្តថា សមត្ថកិច្ចបានរឹបអូស ម៉ូតូចំនួន១១គ្រឿង ម៉ូតូអត់អាគុយ មួយគ្រឿង យកទៅពិនិត្យនៅការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលដើម្បីត្រួតពិនិត្យឯកសារ ថាតើម៉ូតូណាខ្លះ អត់ឯកសារ និងខ្លះទៀត អាចនឹងជាផលចោរកម្ម ។ ចំណែកម្ចាស់ទីតាំងត្រូវបានសមត្ថកិច្ចយកទៅសួរនាំផងដែរ៕





0 Reviews:

Post a Comment