Saturday, September 19, 2020

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រី និងសមត្ថកិច្ច អញ្ជើញចុះពិនិត្យស្ថានភាពទូទៅតាមទីតាំងរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងក្នុងស្រុកព្រៃនប់....

ព្រះសីហនុ៖ កាលពីល្ងាចថ្ងៃសុក្រ ១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រី និងសមត្ថកិច្ច អញ្ជើញចុះពិនិត្យស្ថានភាពទូទៅតាមទីតាំងរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងក្នុងស្រុកព្រៃនប់ ជាប់នឹងផ្លូវជាតិលេខ៤ ស្របពេលដែលធាតុអាកាសភ្លៀងកំពុងធ្លាក់បន្ត។

ផ្អែកលើស្ថានភាពធាតុអាកាសភ្លៀងនៅតែបន្តធ្លាក់បែបនេះ ឯកឧត្តមអភិបាលខេត្ត ក្នុងនាមប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជាឲ្យកងកម្លាំងមានសមត្ថកិច្ចដាក់ប្រចាំការនៅតាមទីតាំងងាយរងគ្រោះ ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានជំនន់ទឹកភ្លៀងកើតឡើង ៕












0 Reviews:

Post a Comment