Monday, September 28, 2020

មនុស្ស​​៥នាក់​រស់នៅភូមិ​ជាំអំពិល​ ស្រុកមេមត់​ ខេត្តត្បូងឃ្មុំ​ ត្រូវ​រន្ទះបាញ់ចំបណ្តាលអោយស្លាប់​ម្នាក់ និង​របួស​ធ្ងន់​ស្រាល​៤នាក់.....

ខេត្តត្បូងឃ្មុំ​ ៖​ មនុស្ស​​៥នាក់​រស់នៅភូមិ​ ជាំអំពិល​ ឃុំជាំ​ ស្រុកមេមត់​ ខេត្តត្បូងឃ្មុំ​ ត្រូវ​រន្ទះបាញ់ចំបណ្តាលអោយស្លាប់​ម្នាក់ និង​របួស​ធ្ងន់​ស្រាល​៤នាក់ នៅពេលពួកគេកំពុង​បំពេញការងារលេីកដំឡូងមីដាក់លេីរុឺម៉កត្រាក់ទ័រ​ នៅចំណុចចម្ការដំឡូងជាប់ព្រំដែនវៀតណាមត្រង់ចន្លោះបង្គោល​លេខ ៨២,៨៣​ ខាងត្បូង​ភូមិសាទុំ​ ឃុំជាំ​ក្រវៀន ស្រុកមេមត់​ ខេត្តត្បូងឃ្មុំ​។  

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលជាំក្រវៀនឱ្យដឹងថា​ ហេតុ​ការណ៍​នេះកេីតឡេីង​នៅថ្ងៃទី២៧​ ខែកញ្ញា​ ឆ្នាំ​២០២០​ វេលា​ម៉ោង១៤និង៣០នាទី​ ស្ថិតនៅចំណុចកេីតហេតុខាងលេី​ ។ លោកបន្តថា​ ករណីនេះមានមនុស្ស​៥នាក់ត្រូវស្លាប់និងរបួសដោយសាររន្ទះ​បាញ់មកចំ ។ 

លោកប្រាប់ទៀតថា​ អ្នករងគ្រោះដោយរន្ទះ​បាញ់​មាន ១-ឈ្មោះ​ វិន​ ថាង​ ភេទប្រុស​ អាយុ​៣៥ឆ្នាំ​ (ស្លាប់)​ ,២-ឈ្មោះ​ ផេង​ ឌីន​ ភេទស្រី​ អាយុ២២ឆ្នាំ(របួសស្រាល)​ ៣-ឈ្មោះ​ ចក​ ចេន​ ភេទប្រុស​ អាយុ​ ២៩ឆ្នាំ​ (របួសធ្ងន់)​ ,៤-ឈ្មោះ​ ជិន​ កែវឡាយ​ ភេទប្រុស​ អាយុ​ ២៧ឆ្នាំ​(របួសធ្ងន់)​ និង៥-ឈ្មោះ​ សឿន​ គិស​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ(របួសស្រាល)​ ។​ អ្នក​ទី២-ទី៥​ រស់​នៅភូមិ​ ជាំអំពិល​ ឃុំជាំ​ ស្រុកមេមត់​ ខេត្តត្បូងឃ្មុំ។

លោកប្រាប់បន្តថា​ អ្នករងគ្រោះទាំង៤នាក់បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់​ ។ ឯអ្នកស្លាប់ម្នាក់ត្រូវក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីនៅភូមិសាទុំ​ ឃុំជាំក្រវៀន​ ស្រុកមេមត់​ ខេត្តត្បូងឃ្មុំ​ ៕​ 









0 Reviews:

Post a Comment