Friday, September 25, 2020

រថយន្តធំពីរគ្រឿងប្រលះគ្នាពេញទំហឹងបណ្តោលអោយបុរសម្នាក់គៀបតៃកុងស្លាប់ភ្លាមៗនៅកន្លែង...

កណ្តោលៈរថយន្តដឹកទំនិញ២គ្រឿងបុកគ្នាពេញទំហឹងបណ្តា លអោយតៃកុងកៀបស្លាប់ក្នុងរថយន្តនិងម្នាក់ទៀតរងរបួសធ្ងន់ ។ កាលពីវេលាម៉ោង១១៖៣៥នាទី យប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០២០ នៅចំណុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៣៣- ៣៤ ភូមិព្រែកប៉ុល ឃុំបន្ទាយដែ ស្រុកកៀន ស្វាយ ខេត្តកណ្តាល ។


សមត្ថកិច្ច អះអាងថា មានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ ដាយ ពណ៌ស ពាក់ផ្លាកលេខតាកែវ 3A-0021 បើកបរដោយ ឈ្មោះ ថោង សុភ័ក្រ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែររស់នៅភូមិវិមានទ្រុង សង្កាត់សែនសុខ រាជធានីភ្នំពេញ គៀបក្នុងរថយន្ត ស្លាប់នៅកន្លែងកើតហេតុ ។


រថយន្តនេះ បើកបរមានទិសដៅពីអ្នកលឿងទៅភ្នំពេញ ។ពេលបើកមកដល់កន្លែងកើតហេតុ បានរេចង្កូតមកឆ្វេងដៃ មកបុក រថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-3308 បើកបរដោយឈ្មោះ គយ សុភាព ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ រងរបួសធ្ងន់ ដែលមានទិសដៅភ្នំពេញទៅអ្នកលឿង ។ 


គ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានសមត្ថកិច្ច អះអាងថា បណ្តាលមកពីអ្នកបើកបរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខតាកែវ 3A-0021 ធ្វេសប្រហែស គ្មានការប្រុងប្រយ័ត្ន មិនបានពិនិត្យមើលស្ថានភាពផ្លូវខាងមុខ ៕










0 Reviews:

Post a Comment