Tuesday, September 15, 2020

ឯកឧត្តមអភិបាល នៃគណអភិបាលខេត្តកណ្តាល ដឹកនាំមន្ត្រីរាជការកាន់បិណ្ឌវេន ទី១៣ នៅវត្តវេឡុការាម(ហៅវត្តព្រែកឫស្សី)....

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី១៥ ខែកញ្ញា​ ឆ្នាំ​២០២០នេះ បានដឹកនាំមន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ចូលរួមប្រារព្ធកិច្ចរាប់បាត្រ វេប្រគេនចង្ហាន់ ព្រមទាំងបាននាំយកនូវទេយ្យទានមានអង្ករ១០បាវ ទឹកបរិសុទ្ធ១០កេស មី១០កេស ទឹកក្រូច១០កេស បច្ច័យកសាងចំនួន៨លាន៤រយពាន់រៀល និងបានប្រវរណាបច្ច័យបួនដល់ព្រះសង្ឃចំនួន៨អង្គ ក្នុងនោះប្រគេនព្រះពុទ្ធឃោសាចារ្យ ស ប៊ុនណា ព្រះបាឡាត់គណខេត្តកណ្តាល និងជាព្រះចៅអធិការវត្តវេឡុការាម នូវបច្ច័យ៤០ម៉ឺនរៀល និងព្រះសង្ឃ៧អង្គ ក្នុងមួយអង្គប្រគេនបច្ច័យ ១០ម៉ឺនរៀល ព្រមទាំងបង្សុកូលពហូទេវាឆ្លង និងផ្សាយផល្លាអានិសង្ឃ ក្នុងឱកាសនៃបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តព្រែកឬស្សី ស្ថិតនៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ មានជីដូន ជីតា ញាតិការទាំង៧សន្តាន ព្រមទាំងបុព្វបុរសជាតិ វីរៈជនជាតិ មន្ត្រីរាជការស៊ីវិល នគរបាល យុទ្ធជន យុទ្ធនារីទាំងឡាយ ដែលមានគុណូប្បការៈចំពោះជាតិ និងប្រជាជនកម្ពុជា។

ក្នុងគោលបំណងទ្រទ្រង់វិស័យព្រះពុទ្ធសាសនាផង និងប្រគេនចង្ហាន់ដល់ព្រះសង្ឃ ដើម្បីវេបញ្ជូនបានដល់បុព្វការីជន និងទទួលកុសល ផលបុណ្យរៀងៗខ្លួនផងដែរ ។












0 Reviews:

Post a Comment