Wednesday, September 16, 2020

លោកឧត្តមសេនីយ៍ទោស្នងការខេត្តកណ្ដាលជម្រុញឲ្យកងកម្លាំងនគរបាលស្រុកពញ្ញាឭត្រូវប្ដេជ្ញាការពារសន្តិសុខឱ្យបានល្អបំផុតជូនប្រជាពលរដ្ឋ..

កណ្ដាល៖  នាព្រឹកថ្ងៃពុធ ១៤ រោច ខែភទ្របទ ឆ្នាំជូតទោ ស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២ ០លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបានជម្រុញកងកម្លាំងនគរបាលស្រុកពញ្ញាឮទាំង១៣៣នាក់ ត្រូវរួមសាមគ្គីគ្នា រួមគ្នាថែរក្សាសណ្ដាប់ធ្នាប់សង្គមឱ្យបានល្អ និងបង្ក្រាបឲ្យបាននូវរាល់ភាពអសន្តិសុខនានា ក្នុងន័យស្វែងរកសេចក្ដីសុខជូនពលរដ្ឋ អំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ ធ្វើយ៉ាងណា ការពារឱ្យបានមិនឱ្យរូបភាពអសន្តិសុខណាមួយកើតឡើងជាដាច់ខាត។


 លោកស្នងការបានមានប្រសាសន៍យ៉ាងដូច្នេះ នៅគ្រាដែលលោកបាននាំយកអាវភ្លៀងដែលឧបត្ថម្ភដោយឯកឧត្ដមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរ បា លជាតិ ចំនួនជិត១៣៣អាវ ,ម៉ូតូចំនួន៥គ្រឿង ព្រមទាំងថវិ ការមួយចំនួនឧបត្ថម្ភដល់មន្ត្រីនគរបាលស្រុកពញ្ញាឮទាំង១ ៣៣នាក់នាព្រឹកថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២០នៅឯអធិ ការដ្ឋាននគរបាលស្រុក ពញ្ញាឮ។ 


ថ្លែងក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោស្នងការបាននាំការផ្ដាំផ្ញើរការសួរសុខទុក្ខ នឹករលឹកពីនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលលោកតែងតែគិតគូរ យល់ពីសុខទុក្ខរបស់មន្ត្រីក្រោមឱវាទទាំងអស់ទូទាំងប្រទេ ស។


លោកឧត្តមសេនីយ៍ទោក៏បានកោតសរសើរកងម្លាំងនគរបា លស្រុកលើកដែកដែលបានធ្វើការងារបានល្អនាពេលកន្លង មក ហើយទទួលបានការកោតសរសើរពីប្រជាពលរដ្ឋក្នុងមូលដ្ឋានជាហូរហែរមក ហើយលោកក៏ជម្រុញបន្ថែមឱ្យកងកម្លាំងនគរបាលស្រុកពញ្ញាឮទាំងអស់ ត្រូវដាក់ចិត្ត ដាក់កាយធ្វើការងារឱ្យបានល្អប្រសើរឡើង ពិសេសអនុវត្តន៍ឱ្យបានល្អបំផុតតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។


លោកឧត្តមសេនីយ៍ទោក៍បានសង្កត់ធ្ងន់ចំណុចសំខាន់គឺបញ្ហាជម្ងឺកូវីដ-១៩ផងដែរ ដោយត្រូវថែទាំងសុខភាពខ្លួនឱ្យបានល្អ ជួយផ្សព្វផ្សាយវិធានការកូវីដ-១៩ទៅដល់មូលដ្ឋានគ្រប់ច្រកល្ហក ដើម្បីបញ្ជ្រាបការយល់និងការប្រុងប្រយ័ត្នបន្ថែមទៀត ដ្បិតកម្ពុជាយើងមិនមានការឆ្លងទ្រង់ទ្រាយធំ ប៉ុន្តែកុំធ្វេសប្រហែសឱ្យសោះគឺត្រូវតែប្រយ័ត្នជានិច្ច។


















0 Reviews:

Post a Comment