Wednesday, September 23, 2020

ជនសង្ស័យចំនួន២នាក់ពាក់ព័ន្ធករណីដាក់អន្លាក់សត្វជ្រូកព្រៃ ត្រូវបានមន្ត្រីឧទ្យានុរក្សអូរអំបិលចាប់ឃាត់ខ្លួន

 ឧត្តរមានជ័យ៖ មន្ត្រីឧទ្យានុរក្សស្នាក់ការអូរអំបិល បានសហការជាមួយកម្លាំងល្បាតប្រចាំនៅស្នាក់ការ អង្គការអភិរក្សសត្វព្រៃកម្ពុជា និងអនុរក្សសត្វដំរី បានចុះល្បាតចាប់ពីចំណុចប៉ុស្តិ៍អូរកូនតឹងដល់ចំណុចប៉ុស្តិ៍កប់គងបានប្រទះឃើញជនសង្ស័យពីរនាក់ដាក់អន្ទាក់ចាប់សត្វ (ជ្រូកព្រៃ) ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្ម-ទេព មន្ត្រីយើងបានឃាត់ខ្លួនជនសង្ស័យយកមកស្នាក់ការអូរអំបិល នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។


ហើយបានបញ្ជូនមកមន្ទីរបរិស្ថាន ខេត្តឧត្តរមានជ័យ ដើម្បីកសាងសុំណុំរឿងតាមនីតិវិធីច្បាប់។

ជនសង្ស័យ២នាក់

១-ឈ្មោះ សួង សាក់ ភេទប្រុស អាយុ២៤ ឆ្នាំ រស់នៅក្នុងភូមិ ត្រាំសសរ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប 

២-ឈ្មោះ វ៉ន វៀង ភេទប្រុស អាយុ ២៣ឆ្នាំ  រស់នៅ ភូមិ ត្រាំសសរ ឃុំស្រែ ណូយ ស្រុកវ៉ារិន ខេត្តសៀមរាប៕



0 Reviews:

Post a Comment