Monday, September 28, 2020

អ្នកសារព័ត៌មាន២ឡាន​ចុះទៅថតផ្តិតយករូបភាពបទល្មើសព្រៃឈើនៅត្បូងឃ្មុំ ​ត្រូវ​ក្រុមឡានសាំយ៉ុងព្រួតគ្នាវ៉ៃ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ....

ត្បូងឃ្មុំ៖ យោង​តាម​សេចក្តីរាយការណ៍​បាន​ឲ្យដឹងថា នៅវេលាម៉ោង​ប្រមាណ ១២ និង​៣០នាទី​រំលង​អធ្រាត្រ​ថ្ងៃទី២៧ ខែកញ្ញា ឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ​២០២០នេះ អ្នកសារព័ត៌មានចំនួន២ឡានបាន​ចុះទៅថតផ្តិតយករូបភាពបទល្មើសព្រៃឈើនៅត្បូងឃ្មុំ ហើយ​ក៏​ត្រូវ​ក្រុមឡានសាំយ៉ុងព្រួតគ្នាវ៉ៃ នៅត្រង់ចំណុចប៉ុស្តិ៍ទិសផ្លូវបំបែក ច្រកបឹងជ្រោង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

នេះគឺជាទង្វើអាក្រក់របស់ក្រុមជនដៃដល់ក្រុមបទល្មើសព្រៃឈើ ដែលបានប៉ុនប៉ងសម្លាប់ដោយចេតនាមកលើអ្នកសារព័ត៌មាន កំពុងចុះផ្ដិតយករូបភាពបទល្មើសនៅចំណុចទីតាំងលើ។ សូមឲ្យអាជ្ញាធរសមត្តកិច្ចជំនាញពាក់ពន្ធ័ ស្រុកមេម៉ត់និងខេត្តត្បូងឃ្មុំ មេត្តាចុះស្រាវជ្រាវវែកមុខរកក្រុមជនដៃដល់ដើម្បីយកមកផ្ដន្ទាទោសតាមនិតិវិធីច្បាប់និងរកយុត្តិធម៌ជូនអ្នកសារព័ត៌មានផង។

ករណីនេះ បានធ្វើ​ឲ្យ​អ្នកកាសែតត្រូវរងរបួស ហើយ​ឡានទាំងពីរគ្រឿងនោះ​ត្រូវ​ខូចខាតយ៉ាងធ្ងន់ធ្ងរ។

លោក បែន រ័ត្ន ស្នងការនគរបាល​ខេត្ត​ត្បូង​ឃ្មុំ បានថ្លែងថា ចំពោះករណីនេះ សមត្ថកិច្ច​បានទទួលពាក្យ​បណ្តឹងហើយ ហើយ​ពេល​នេះសមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ចាត់វិធានការ​ទៅតាម​ផ្លូវ​ច្បាប់៕














0 Reviews:

Post a Comment