Sunday, September 27, 2020

ខ្មាន់កាំភ្លើងបានបាញ់ប្រហារលើបុរសជាជាងកាត់សក់ម្នាក់ស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងសង្កាត់បឹកកក់ទី២

ភ្នំពេញ ៖ បុរសជាជាងកាត់សក់ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណៈកំពុងអង្គុយផឹកស៊ីជាមួយមិត្តភក្តិស្រាប់តែខ្មាន់កាំភ្លេីងដែលរស់នៅផ្ទះក្បែរគ្នាដកកាំភ្លេីងមកបាញ់ប្រហារ កាលពីវេលាម៉ោង១០យប់ថ្ងៃទី២៦​ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះជាងកាត់សក់យីហោ​ សុខ ម៉េងកាត់សក់ តាមបណ្តោយផ្លូវ២៩១​ ស្ថិតក្នុងសង្កាត់បឹកកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។


ប្រភពព័ត៌មានបានឲ្យដឹងថាជនរងគ្រោះឈ្មោះ សុខ កេន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាជាងកាត់សក់​ ស្នាក់នៅកន្លែងកើតហេតុខាងលេី មានកូនស្រីចំនួន៤នាក់​ ។


តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេល កេីតហេតុជនរងគ្រោះបានហៅមិត្តភក្តិមកអង្គុយផឹកស៊ីនៅខាងមុខហាងកាត់សក់របស់ខ្លួនលុះមកដល់វេលាកើតហេតុ ជនរងគ្រោះក៏បានអូសម៉ូតូចូលក្នុងហាង ភ្លាមនោះស្រាប់តែមានបុរសម្នាក់ជាជនដៃដល់ដែលនៅផ្ទះជាប់គ្នាបានដើរចេញ ពីក្នុងផ្ទះមកប្រដាប់ដោយកាំភ្លេីងខ្លីបានបាញ់ប្រហារចំនួន១ គ្រប់មកលេីជនរងគ្រោះចំត្រង់ដើមទ្រូងធ្វេីឲ្យជនរងគ្រោះប្រកាច់ស្លាប់ភ្លាមៗ​ ដោយមិនដឹងមូលហេតុ។


ក្រោយកើតហេតុជនដៃដល់បានគេចខ្លួនបាត់ស្រមោលតែម្តង​ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចពិនិត្យជាក់ស្តែងរួចប្រគល់ទៅជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕






0 Reviews:

Post a Comment