Thursday, October 1, 2020

វគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាពយោធាប្រចាំឆ្នាំ២០២០ ..

ព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម សេង សិរីបុត្រ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និង ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុង វណ្ណារិទ្ធ មេបញ្ជាការរងយោធភូមិភា គទី៣ បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាពយោធាប្រចាំឆ្នាំ២០២០របស់បញ្ជាការដ្ឋានតំបន់ សឹក រងកំពត ដែលមានការអញ្ជើញចូលរួមពីប្រធានមន្ទីរ អនុប្រធានមន្ទីរ លោកស្នងការរងនគរបាល លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការ មេបញ្ ជាការរង លោក-លោកស្រី និងសិក្ខាកាមទាំងអស់នៃបញ្ជាកា រដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពត សរុបចំនួន៨៨ នាក់។ ក្នុងឪកាសនេះដែរ ឯកឧត្តម សេង សិរីបុត្រ បានមានប្រសា សន៍ផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់យកចិត្តទុកដាក់បង្កើនសមត្ថភាព គោរពវិន័យ មានសីលធម៌ល្អ ឯកភាពគ្នាខិតខំប្រឹងប្រែងក្នុងការរៀនសូត្រនឹងត្រូវសហការផ្ទៃក្នុងរបស់អង្គភាព ជាពិសេសត្រូវប្រកាន់ភ្ជាប់នៅតួនាទីភារកិច្ចរបស់ខ្លួនជាកងយោធពលខេមរភូមិន្ទ មានតួនាទីការពារបូរណភាពទឹកដី៕















0 Reviews:

Post a Comment