Monday, September 28, 2020

រថយន្ត​​ធុន​ធំ​​មិនគោរពភ្លើង​ស្តុបជ្រុល​ទៅបុក​រថយន្ត​ពីរ​គ្រឿង រួចហើយជ្រុលទៅបុក​ម៉ូតូ៣គ្រឿង​ទៀត​បណ្តាល​ឲ្យមនុស្ស​៣នាក់រងរបួស​​ធ្ងន់​និងស្រាល....

ភ្នំពេញ​៖ បុរស​ម្នាក់​បើករថយន្ត​​ធុន​ធំ​​មិនគោរពភ្លើង​ស្តុបជ្រុល​ទៅបុក​រថយន្ត​ពីរ​គ្រឿង រួចហើយជ្រុលទៅបុក​ម៉ូតូ៣គ្រឿង​ទៀត​បណ្តាល​ឲ្យមនុស្ស​៣នាក់រងរបួស​​ធ្ងន់​និងស្រាល  ។​

​ហេតុការណ៍នេះបានកើតឡើងនៅ​ម៉ោង​១០ និង៣០​នាទី​យប់ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ ២០២០ នៅតាម​បណ្តោយ​ផ្លូវហាណូយ​ត្រង់ចំណុច​ស្តុ​ប២៤ម៉ោង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស NX200T មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BC-3359 ធ្វើដំណើរក្នុងទិសដៅពីលិចមកកើតហើយឈប់រង់ចាំភ្លើងស្តុប។ចំណែកឯ​រថយន្ត​មួយគ្រឿង​ទៀតម៉ាកតូយ៉ូតាព្រូសពាក់ស្លាកលេខ ភ្នំពេញ 2BE-0674 ក៏ឈប់រង់ចាំភ្លើងស្តុបដែរ ​ភ្លាមៗ​នោះ​គេ​បានឃើញ​រថយន្ត​ប្រភេទ​ធុន​ធំ​មួយគ្រឿង​ទៀត​ពាក់​ស្លាកលេខ ភ្នំពេញ 3C-4156 ធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូងយ៉ាងលឿន បាន​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​ពីរ​គ្រឿង​និង​ម៉ូតូ៣គ្រឿង​ទៀត​បណ្ដាល​ឲ្យ​​មនុស្ស៣នាក់រងរបួស​ធ្ងន់​​និងស្រាល​ត្រូវបញ្ជូនទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ ។ ចំណែកឯ​រថយន្ត​បង្ក​សមត្ថកិច្ច​ឃាត់​បាន​ទាំង​រថយន្តនិង​ម្ចាស់​នាំយកទៅ​ប៉ុស្តិ៍ ដើម្បី​ធ្វើការ​សួរនាំ​និង​ចាត់ការ​តាមច្បាប់​។​

​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​នបានទំនាក់ទំនង​ទៅសមត្ថកិច្ចជំនាញចរាចរណ៍ ឲ្យ​ចុះមក​វាស់វែង​​ធ្វើ​កំណត់ហេតុ​យក​រថយន្តនិងម៉ូតូទាំងអស់​ទៅ​រក្សាទុក​នៅ​ការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំ​ដោះស្រាយគ្នានៅពេល​ក្រោយ​៕









0 Reviews:

Post a Comment