Saturday, September 19, 2020

តំណាងលោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល នាំយកមកនៅសម្ភារៈ សិក្សា និងគ្រឿងឧបភោគមួយចំនួនធំ មកផ្ដល់ជូនកុមារស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តតាកែវ....

តាកែវ៖ នៅព្រឹកថ្ងៃសៅរ៍ ២កេីត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងលោកជំទាវ ហ៊ុន ម៉ាលី តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានក្រុមវេជ្ជសាស្រ្តសម្ដេចតេជោ ហ៊ុន សែន ព្រមទាំង ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ លោកអភិបាលរងខេត្ត លោកប្រធានមន្ទីរសង្គមកិច្ច លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជការងកងរាជអាវុធហត្ថខេត្ត លោក កង អាណាន់ អភិបាលក្រុងដូនកែវ ព្រមទាំងថ្នាក់ដឹកនាំច្រើន បានអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិក កុមារកំព្រា និងបាននាំយកមកនូវសម្ភារៈសិក្សា គ្រឿងឧបភោគបរិភោកមួយចំនួន និងថវិកាមួយចំនួន មកផ្ដល់ជូនក្មួយៗ កុមាកំព្រា ដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តតាកែវ ស្ថិតនៅភូមិ៣ សង្កាតរកាក្នុង ក្រុងដូនកែវ។

មានមតិសំណេះសំណាលឱកាសនោះដែរ ឯកឧត្តម សុខ ពុទ្ធិវុធ និងឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ក្មួយៗ ទាំងអស់ ត្រូវខិតខំរៀនសូត្រ គោរពតាមការណែនាំរបស់ប្រធានមជ្ឈមណ្ឌល លោកគ្រូ អ្នកគ្រូ និងត្រូវមានសីលធម៌ សុជីវធម៌ គុណធម៌ ដើម្បីឲ្យក្លាយជាពលរដ្ឋគំរូ ជាទំពាំងស្នងឬស្សី និងជាធនធានសម្រាប់រួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ នៅថ្ងៃខាងមុខ ៕







0 Reviews:

Post a Comment