Monday, September 14, 2020

ស្រី្តដើររើសអេតចាយម្នាក់មុតចង្កាក់សាច់គោអាំងជិតកន្លះខែ គ្មានលុយទៅព្យាបាលសុខចិត្តទ្រាំឈឺដេកស្លាប់ នៅក្នុងបន្ទប់ជួលយ៉ាងអាណោចអធម៌....

ភ្នំពេញ: ស្រី្តដើររើសអេតចាយម្នាក់មុតចង្កាក់សាច់គោអាំងជិតកន្លះខែ គ្មានលុយទៅព្យាបាលសុខចិត្តទ្រាំឈឺដេកស្លាប់ នៅក្នុងបន្ទប់ជួលយ៉ាងអាណោចអធម៌ បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៧យប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវបេតុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះស្រីល័ក្ខ ភេទស្រី អាយុ២៦ឆ្នាំ មុខរបរជាអ្នករើសអេត ស្នាក់នៅភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅខេត្តស្ទឹងត្រែង។ប្ដីជនរងគ្រោះឈ្មោះ អុន មករា ហៅក្រៅថាអាខ្មៅ ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរអ្នករើសអេត ស្នាក់នៅភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិសំរោង ឃុំក្បាលត្រាច ខេត្តពោធិ៍សាត់។

តាមប្រភពព័ត៌មានពីបុរសជាប្ដីស្រី្តរងគ្រោះដែលស្លាប់បាននិយាយប្រាប់ថា នៅមុនពេលកើតហេតុប្រពន្ធរបស់គាត់ បានមុតឈើចង្កាក់ដោតសាច់គោអាំង ចំបាតជើងផ្នែកខាងឆ្វេង អស់រយ:ពេលជិតមួយខែហើយ ដោយគាត់មានជំងឺប្រចាំកាយផងគឺជំងឺទឹកនោមផ្អែម និងជំងឺលើសឈាមទៀត ណាមួយដោយសារតែជីវភាពខ្វះខាតគ្មានលុយកាក់ សម្រាប់ទៅព្យាបាលទើបបណ្ដាលឲ្យគាត់ចេះតែឈឺដៃ និងឈឺជើងទៅណាមិនរួចខ្សោយទៅៗ លុះមកដល់ថ្ងៃកើតហេតុនៅវេលាម៉ោង ៣រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ បុរសជាប្តីបានចេញទៅដើររើសអេតបាត់ ដោយទុកប្រពន្ធនៅតែម្នាក់ឯង ក្នុងបន្ទប់ជួលខាងលើ។មកដល់វេលាម៉ោង ៧យប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ដដែលក៏បានត្រឡប់មកផ្ទះជួលវិញ ស្រាប់តែឃើញប្រពន្ធសភាពស្លេកស្លាំង និងប្រឈរភ្នែកឡើងលើព្រមទាំងដកចង្កាមាន់ពេលនោះ ខ្ញុំបានហៅនាក់ជិតខាងឲ្យជួយដែរ តែជួយមិនទាន់ក៏ដាច់ខ្យល់ស្លាប់តែម្ដងទៅ បន្ទាប់មកខ្ញុំក៏បានរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ ដើម្បីចុះមកអន្តរាគមន៍។

ប្រភពព័ត៌មានបានបន្តទៀតថា គាត់រស់នៅជាគ្នាអស់រយ: ពេលជិតមួយឆ្នាំមកហើយ តែមិនបានរៀបការ និងសែនព្រេនឡើយដោយរស់នៅជាប្តីប្រពន្ធតែម្ដង។បន្ទាប់ពីផ្នែកជំនាញចក្ខុបានធ្វើការពិតរួចរាល់ហើយសពខាងលើ ដោយសារជីវភាពខ្វះខាតប្ដីគ្មានលុយធ្វើបុណ្យសព បានដឹកយកទៅតម្កល់នៅវត្តទប្តំកល់នឹងរង់ចាំសាច់ញាតិ ដើម្បីធ្វើបុណ្យតែបើរកមិនឃើញទេសមត្ថកិច្ចនឹងប្រគល់ឲ្យលោកអាចារ្យរំលាយ៕

ស្រី្តដើររើសអេតចាយម្នាក់ មុតចង្កាក់សាច់គោអាំងជិតកន្លះខែបណ្ដាលឲ្យ.ស ម្លា ប់

ស្រី្តដើររើសអេតចាយម្នាក់ មុតចង្កាក់សាច់គោអាំងជិតកន្លះខែបណ្ដាលឲ្យ.ស ម្លា ប់

ស្រី្តដើររើសអេតចាយម្នាក់ មុតចង្កាក់សាច់គោអាំងជិតកន្លះខែបណ្ដាលឲ្យ.ស ម្លា ប់

0 Reviews:

Post a Comment