Saturday, September 19, 2020

រថយន្តយក្សដឹកជ្រូកបានរេចង្កូតទៅបុកបង្កាន់ ដៃស្ពានបណ្តាលឲ្យធ្លាក់មកដីស្លាប់មនុស្ស ១នាក់ ៦នាក់របួសស្រាល និង ៦នាក់របួសធ្ងន....

ខេត្តបន្ទាយមានជ័យ : រថយន្តប្រភេទv1ដឹកជ្រូក១គ្រឿងតៃកុងងោគេរេចង្កូតទៅបុកបង្កាន់ដៃស្ពានបណ្តាលឲ្យផ្លោងធ្លាក់មកដីស្លាប់មនុស្ស១នាក់ ៦នាក់របួសស្រាល និង ៦នាក់របួសធ្ងន់នៅវេលាម៉ោង៣និង៤០នាទីល្ងាច ថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិ៥៨ ចំណុចស្ពានលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ២៣-២៤ ស្ថិតក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សែសវិបុល អធិការនគរបាលាស្រុកអូរជ្រៅ បានប្រាប់អ្នកយក ព័ត៌មានឲ្យ​បានដឹងថា : រថយន្តបង្កគ្រោះថ្នាក់ដោយ ខ្លួនឯងនេះ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ចាម. MA.8759​ ជារថយន្តផ្ទុកទំនិញធុនធ្ងន់ដឹកសត្វជ្រូកបើកពីទិសខាងលិចទៅខាងកើតមានអ្នករួមចំនួន១៣នាក់នៅក្នុងរថយន្ត។

លោកអធិការបានបញ្ជាក់ឲ្យដឹងទៀតថា: នៅពេលដែលកំពុងបើកមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបានរេចង្កូតទៅខាងស្តាំបុកនឹងបង្កាន់ដៃស្ពានពេញទំហឹងបណ្តាលឲ្យរថយន្តផ្លោងលើបង្កាន់ ដៃស្ពានជាប់ពាក់កណ្តាល ចំណែក្បាលរថយន្តបានធ្លាក់ទៅនឹងដីសង្កត់ស្លាប់អ្នករួមដំណើរម្នាក់ ចំនួន៦នាក់បានរងរបួសធ្ងន់និង៦នាក់ទៀតរបួសស្រាល ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ចំណែកអ្នកបើកក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ស្រមោលតែម្តង ។
ក្រោយពីកើតហេតុហើយរថយន្តត្រូវបាននគរបាលជំនាញ ចរាចរណ៍ស្រុកអូរជ្រៅរៀបចំស្ទូចយកមកទុកនៅអធិការដ្ឋាន នគរបាលស្រុកអូរជ្រៅ ដើម្បីរកម្ចាស់និងអ្នកបើកចូលខ្លួនមកដោះស្រាយតាមច្បាប់នៅពេលខាងមុខនេះផងដែរ៕








0 Reviews:

Post a Comment