Wednesday, September 23, 2020

អាជ្ញាធរក្រុងដូនកែវ ចុះប្រមូលបញ្ហាប្រឈមនានា និងចុះធ្វើការសិក្សារៀបចំសណ្ដាប់ធ្នាប់នៅក្នុងផ្សារធំតាកែវ..

តាកែវ៖ ដើម្បីបង្កើនសោភ័ណ្ឌផ្សារធំតាកែវ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ អភិបាលក្រុងដូនកែវ លោក កង អាណាន់ បានដឹកនាំមន្រ្តីជំនាញចុះសិក្សាការរៀបចំសណ្ដាប់នៅក្នុងផ្សារធំតាកែវ ដើម្បីបង្ការទប់ស្កាត់ការដាក់តាំងលក់គ្មានសណ្ដាប់ធ្នាប់។


ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក កង អាណាន់ អភិបាលក្រុង បានឲ្យដឹងថា ការចុះមកពេលនេះ គឺក្នុងគោលបំណងដើម្បីជួបសួរសុខទុក្ខបងប្អូនអាជីវករក្នុងផ្សារធំតាកែវ និងប្រមូលរាល់បញ្ហាប្រឈមនានា ដើម្បីដោះស្រាយ ជាពិសេស គឺការរៀបចំសណ្តាប់ធ្នាប់ផ្លូវក្នុងផ្សារ អោយមានរបៀបរៀបរយ និងមានសោភ័ណភាពស្អាតល្អ ដើម្បីធ្វើការទាក់ទាញភ្ងៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទិញទំនិញគ្រប់ប្រភេទនៅក្នុងផ្សារ ក៏ដូចជាចូលរួមប្រលងប្រណាំងទីក្រុងស្អាតផងដែរ។


លោកអភិបាលក្រុង បានបញ្ជាក់ថា « អាជ្ញាធរខិតខំប្រឹងរៀបចំសណ្តាប់ធ្នាប់នេះ គឺដើម្បីប្រជាពលរដ្ឋទូទៅ មិនមែនដើម្បីបុគ្គលណាម្នាក់ទេ ដើម្បីសោភ័ណភាព ដើម្បីភាពងាយស្រួលឱ្យប្រជាពលរដ្ឋទូទៅអាចធ្វើដំណើរ ងាយស្រួលទិញទំនិញដែលតាំងលក់នៅក្នុងផ្សារ ចុះហេតុអីប៉ុណ្ណឹងអាជីវក ជួយធ្វើមិនបាន? ក្នុងនាមរដ្ឋបាលក្រុង គឺចង់ឃើញបងប្អូនភ្ញាក់រំឮកដោយខ្លួនឯង ធ្វើដោយសុចចិត្តទើបជាគំរូល្អបំផុត»៕









0 Reviews:

Post a Comment