Sunday, September 20, 2020

ជាងធ្វើឡានម្នាក់បានស្លាប់ខណ:ពេលកំពុងដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដោយសារឆ្លងចរន្តអគ្គីសនី

បន្ទាយមានជ័យ៖ បុរសជាជាងធ្វើឡានម្នាក់ត្រូវបានចរន្តអគ្គីសនីឆក់រងរបួសធ្ងន់ ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យសង្ គ្រោះបន្ទាន់ក៏បានស្លាប់បាត់បង់ជីវិត នៅវេលាម៉ោង៨ និង ៣០នាទី នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិផ្លូវ សៀម ឃុំគយមែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។


លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថាជនរងគ្រោះត្រូវខ្សែភ្លើងឆក់ស្លាប់មានឈ្មោះ នាង ណយ ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិស្ទឹងចាស់ ឃុំគយម៉ែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ  មុខរបរជាជាងធ្វើឡាន។


លោកអធិការបានបញ្ជាក់ថាមុនពេលកើតហេតុជនរងគ្រោះ បានមកស៊ីឈ្នួលធ្វើឡានឲ្យឈ្មោះ ជៀង តឿន ភេទប្រុសអាយុ ៤១ឆ្នាំ នៅភូមិផ្លូវសៀម ឃុំគយមែង ស្រុកមង្គលបូរី នៅពេលធ្វើឡាន និងផ្សារដែកឡានរួច ជនរងគ្រោះក៏បានដើរទៅដកហ្វ្រីភ្លើងក៏ត្រូវបានឆ្លងចរន្តអគ្គីសនីឆក់ជនរងគ្រោះ បណ្តាលឲ្យរបួសធ្ងន់ ត្រូវបានដឹកទៅសង្រ្គោះភ្លាមៗ តែជាអកុសលពេលដឹកដល់មន្ទីរពេទ្យជនរងគ្រោះបានស្លាប់បាត់ទៅហើយ។


បច្ចុប្បន្នសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕




0 Reviews:

Post a Comment