Thursday, September 24, 2020

លោកឧត្ដមសេនីយ៍ទោ​ ឈឿន​ សុចិត្ត​ នាំយកអាវភ្លៀងនិង​ ម៉ូតូ​ ថវិកាជូនកងកម្លាំងនៅអធិការដ្ឋានស្រុកកៀនស្វាយ.

ខេត្តកណ្ដាល​ ៖​ នារសៀលថ្ងៃទី២៤ ខែកញ្ញា​ ឆ្នាំ២០២០​នេះ​ លោកឧត្ដមសេនីយ៍ទោ​ ឈឿន​ សុចិត្ត​ ស្នងការនគរបាលខេត្តកណ្ដាល​ បានដឹកនាំគណៈស្នងការ នាំយកអាវភ្លៀងជាអំណោយ​ ឯកឧត្ដម​ នាយឧត្ដមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ ជូនកងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ចំនួន​១២៦នាក់​។  


លោកឧត្ដមសេនីយទោ​ ឈឿន​ សុចិត្ត​ ស្នងការនគរបាលខេត្តកណ្ដាល​ បានសម្ដែងសេចក្ដីរីករាយដែលបានជួបសំ ណេះសំណាលជាមួយកម្លាំងអធិការដ្ឋានកៀនស្វាយ និងថ្លែងអំណរគុណចំពោះស្មារតីទទួលខុសក្នុងតួនាទីភារកិច្ចរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋកន្លងមក។

 ជាពិសេស​ដែលកងកម្លាំងទាំងអស់បានលះបង់ទាំងកម្លាំងកាយចិត្តពេលវេលាពីគ្រួសារ​ បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋបានចូលរួមធ្វេីបុណ្យធ្វេីទានក្នុងពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌប្រកបដោយសេចក្ដីជ្រះថ្លា​ ផ្សារភ្ជាប់នឹងសន្តិសុខយ៉ាងល្អប្រសេីរ។ 


ក្នុងឱកាសនោះ​ដែរ​ លោកស្នងការ​ ក៏បានលេីកឡេីងនូវអនុសាសន៍ផ្ដាំផ្ញេីពីសំណាក់ ឯកឧត្ដម​ នាយឧត្ដមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការនគរបាលជាតិ​ ដោយជំរុញឱ្យកងកម្លាំងទាំងអស់បន្តស្មារតីទទួលខុសត្រូវសាមគ្គីផ្ទៃក្នុង​ គោរពស្រឡា ញ់ពីលេីដល់ក្រោម​ ពីក្រោមឡេីងលេី ប្ដេជ្ញាការពារសន្តិភាព​ ស្ថេរភាពសង្គម​។ ក្រៅពីនេះ​ កងកម្លាំងត្រូវអនុវត្តឱ្យបាននូវ គោលនយោបាយភូមិឃុំមានសុវត្ថិភាព​ ដែលជាស្នូលនៃសន្តិសុខមូលដ្ឋាន។ 


ក្រៅពីអាវភ្លៀងដែលជាអំណោយឯកឧត្ដម ​នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការ​នគរបាលជាតិ​ លោកស្នងការ​ ក៏បានប្រកាសផ្ដល់ម៉ូតូក្នុងមួយអធិការដ្ឋានចំនួន១៣ គ្រឿង​(នឹងប្រគល់នៅពេលក្រោយ) ថវិកាមួយចំនួនពីលោកអភិបាលស្រុក​ និងសប្បុរសជនមួយចំនួនទៀត។
























0 Reviews:

Post a Comment