Wednesday, September 16, 2020

បុរសវយ័ចំណាស់ម្នាក់ត្រូវបានចាប់ឃាត់ខ្លួន ពីបទរំលោភសេពសន្ថវៈបានសម្រេចលើក្មេងស្រី (គ) ក្នុងគុម្ពចេក

ខេត្តរតនគិរី៖  នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិស្រែពកធំ ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។ ជនសង្ស័ យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកកូនមុំធ្វើការឃា ត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តពីបទរំលោភសេពសន្ថវៈបានសម្រេចលើក្មេងស្រីពិការភាព(គ)ក្នុងគុម្ពចេក។

ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈមកលើក្មេងស្រីរងគ្រោះ នៅវេលាម៉ោង១៥ៈ០០នាទីថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០២០ ត្រង់ចំណុចគុម្ពចេកក្នុងការដ្ឋានទី៦ក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយស្ថិតក្នុងភូមិស្រែពកធំ ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។

ជនសង្ស័យដែលកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួននោះឈ្មោះ ព្រឹម អេន ហៅមើម អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករចាំចម្ការរចេកក្រុមហ៊ុនខាងលើ មានទីលំនៅបណ្តោះអាសន្ននៅភូមិឃុំកើតហេតុ។

ចំណែកជនរងគ្រោះឈ្មោះមានអាយុ១៩ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាមជានារីក្រមុំពិការភាព(គ) មានទីលំនៅបណ្តោះអាសន្នក្នុងភូមិឃុំកើតហេតុខាងលើដែរ។

ក្រោយពីទទួលបណ្តឹងផ្ទាល់មាត់ពីម្តាយជនរងគ្រោះ កម្លាំងជំនាញក៏បានចុះធ្វើអន្តរាគមន៍ភ្លាម ដោយធ្វើការឃាត់ខ្លួនជនសង្ស័យនាំមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថស្រុក ដើម្បីសួរនាំ រួចទើបបញ្ជូនទៅជំនាញកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕





0 Reviews:

Post a Comment