Monday, September 28, 2020

ប្លន់តាំងពី២០០៥ ទើបចាប់ខ្លួនបាន២០២០ នៅស្រុកស្អាង....

កណ្តាល៖ កិច្ចប្រតិបត្តិការស្រាវជ្រាវនិងបង្ក្រាបចាប់ខ្លួនតាមដីកា របស់សាលាដំបូងខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យ ម្នាក់ពីបទ ប្លន់ នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៩និង៣០នាទី នៅចំណុចភូមិព្រែកពោធិ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ បានធ្វើការចាប់ខ្លួនជនត្រូវចោទឈ្មោះ ទូច ធឿន ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករ មានទីលំបច្ចុប្បន្នភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
គួររំលឹកផងដែរថា ជនសង្ស័យបានធ្វើសកម្មភាពប្លន់ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០០៥ នៅចំណុចភូមិព្រែកពោធិ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។
ដីកាលេខ១៩៨ ដកសចខ ចុះថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ២០០៦ របស់លោក អុិនបូផា ចៅក្រមស៊ើបអង្កេតនៃសាលាដំបូងខេត្តកណ្ដាល។
បច្ចុប្បន្នបញ្ជូនជនត្រូវចោទបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តចាត់ការតាមនីតិវិធី៕





0 Reviews:

Post a Comment