Tuesday, September 22, 2020

ប្រពន្ធសម្លាប់ប្តីរបស់ខ្លួន ព្រោះភ្លេីងប្រចណ្ឌប្តីត្រូស្លាប់ ប្រពន្ធត្រូវជាប់គុករីឯកូនត្រូវកំព្រា

ខេត្តស្ទឹងត្រែង:   ស្រ្តីម្នាក់ឈ្មោះហួ តុំលីដាអាយុជាង ៣០ឆ្នាំស្នាក់នៅភូមិត្រពាំងព្រីង សង្កាត់ ក្រុងខេត្តស្ទឹងត្រែងបានក្លា យខ្លួនទៅជាឃាតករដោយសារតែភ្លើងប្រចណ្ឌហ៊ានយក កាំបិតចុងស្រួច ចាក់សម្លាប់ប្តីខ្លួនឯង។


ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣រសៀលថ្ងៃ ទី២១ខែកញ្ញាឆ្នាំ ២០២០ នៅចំណុចវាលរំពេរ ស្ថិតក្នុងភូមិការតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានឲ្យដឹងថា៖ជនរងគ្រោះត្រូវជាប្តី   ឈ្មោះម៉ុល ចាន់ ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំបាននាំនារីម្នាក់ជាស្រីស្នេ ហ៍ពីក្រចេះ ហើយនាំយកមកផ្ទះនៅចំការស្ថិតនៅភូមិការតូត  ឃុំកំភុន ស្រុកសេសានខេត្តស្ទឹងត្រែង ត្រូវប្រពន្ធតាមមកទាន់កើតរឿងប្រចណ្ឌឈ្លោះប្រកែកគ្នា ឈានទៅដល់ចាក់សម្លាប់តែម្តង ។ 


តាមការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចបានបញ្ជាក់ថា៖ជនរងគ្រោះត្រូវប្រពន្ធចាក់ចំនួន ៣កាំបិត កន្លែង  ជិតចង្កេះ (កណ្តៀតក្អម )  បានស្លាប់នៅពេលបានបញ្ចូនមកមន្ទីរពេទ្យបង្អែកខេត្ត។ ក្រោយពេលពិនិត្យនិងធ្វើការសាកសួរហើយក៍បានប្រគល់សពជូនទៅឪពុកម្តាយខាងប្តីយកទៅធ្វើបុណ្យទៅតាមប្រពៃណី ចំណែកស្ត្រីដៃដល់ជាប្រពន្ធ  ត្រូវបានកម្លាំងសម្ថកិច្ចនាំខ្លួនបញ្ជូនទៅតុលាការដេីម្បីអនុវត្តតាមនីតិវិធីច្បាប់៕





0 Reviews:

Post a Comment