Monday, September 28, 2020

រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំស្តីពីការជ្រើសរើសផលិតផលខ្មែរ ដែលជាសក្តានុពលរបស់ខេត្តកោះកុង ដើម្បីបញ្ចូលជាផលិតផលបឋមភូមិ១ ផលិតផល១ ថ្នាក់ជាតិ

កោះកុង: ថ្ងៃចន្ទទី២៨ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនំាកិច្ចប្រជុំ ស្តីពីការជ្រើសរើសផលិតផលខ្មែរ ដែលជាសក្តានុពលរបស់ខេត្តកោះកុង ដើម្បីបញ្ចូលជាផលិតផលបឋមភូមិ១ ផលិតផល១ ថ្នាក់ជាតិ។

លោកអភិបាលរងខេត្ត បានស្នើសូមអោយអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរជំនាញពាក់ព័ន្ធ និងសមាជិកគណៈកម្មាធិការខេត្តកោះកុង ធ្វើយ៉ាងណាជ្រើសរើសផលិតផលិតផលខ្មែរ និងជាសក្តានុពលរបស់ខេត្ត ដើម្បីបញ្ចូល ជាផលិតផលបឋមភូមិ១ ផលិតផល១ អោយបានសមស្របទៅនឹងគោលការណ៍ណែនាំ និងសក្តានុពលខ្ពស់ទាំងទិដ្ឋភាពសេដ្ឋកិច្ច និងសង្គម ចំនួន ១២-២០ មុខលើវិស័យកសិកម្ម សិប្បកម្ម ឧស្សាហកម្មកែច្នៃ និងសេវាកម្មសម្រាប់រាប់បញ្ចូលជាផលិតផលបឋមភូមិមួយផលិតផលមួយ៕







0 Reviews:

Post a Comment