Tuesday, September 15, 2020

ឯកឧត្តម អ៊ូច ភា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ អញ្ជេីញជាអតិបតីក្នុងពិធីប្រកាស ស្តីពីការកែសម្រួល និងតែងតាំងសមាសភាពក្រុមការងារយុវជនគណបក្សខេត្ត.....

តាកែវ៖ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ និងជាសមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល​ បានអញ្ជេីញជាអតិបតីក្នុងពិធីប្រកាសស្តីពីការកែសម្រួល និងតែងតាំងសមាសភាពក្រុមការងារយុវជនគណបក្សខេត្ត។

ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត សមាជិកគណៈ អចិន្រ្តៃយ៍គណបក្សខេត្ត និងជាប្រធានមន្ទីរ គណៈជំនាញនៃគណៈកម្មាធិការគណបក្សខេត្ត សមាជិក សមាជិកាគណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈកម្មាធិការសាខា-សាខាបក្សជុំវិញខេត្ត ប្រធានគណៈកម្មាធិការគណបក្សក្រុង ស្រុក និងសមាជិក សមាជិកា នៃក្រុមការងារយុវជនគណបក្សខេត្ត៕









0 Reviews:

Post a Comment