Saturday, September 19, 2020

មន្រ្តីយោធាចិត្តសឿងបាញ់សម្លាប់មនុស្សរួច ឲ្យពលរដ្ឋទូរស័ព្ទប្រាប់សមត្ថកិច្ចមកឃាត់ខ្លួន!

ខេត្តពោធិ៍សាត់ ៖ ផឹកសុីជុំគ្នាចាក់ធុងបាស់ច្រៀងរាំកម្សាន្តក្លាយជាករណីហិង្សា បាញ់សម្លាប់មនុស្ស ដែលបង្កឡើងដោយជនសង្ស័យជាមន្រ្តីយោធា នៅអង្កភាពកងពលតូចអន្ដរាគមលេខ១៤(បាយឃ្លះ) ជនសង្ស័យដៃដល់ជាមន្រ្តីយោធា ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។


ករណីបាញ់សម្លាប់មនុស្សខាងលើ បានកើតឡើងនៅវេលាម៉ោង៥ និង១៥នាទី ល្ងាចថ្ងៃសុក្រ ១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្ទះរបស់ឈ្មោះ ធី ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។


លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ទទួលផែនការងារព្រហ្មទណ្ឌបានឲ្យដឹងថា ៖ ជនរងគ្រោះ(ស្លាប់)ត្រូវបានគេស្គាល់ឈ្មោះ ងួន ទូច ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធ និងកូនប្រុ សស្រីចំនួន៤នាក់ ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន រស់នៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ 


ចំណែកជនសង្ស័យដៃដល់ជាមន្រ្តីយោធាកងពលតូចអន្ ដរាគមលេខ១៤(បាយឃ្លះ) ឈ្មោះ ប្រាក់ សុផល ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឈទាល ឃុំត្នោ តជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានឋានៈ វរៈសេនីយ៍ត្រី តួនាទីៈ នាយរងការិយាល័យហ្វឹកហ្វឺន ។


លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងបន្តថា ៖ បច្ចុប្បន្ន ជនសង្ស័យដៃដល់(ប្រាក់ សុផល)មន្រ្តីយោធា រួមទាំងវត្ថុតា ងអាវុធខ្លីម៉ាក កា៥៤ ដែលមានលេខ55006594 បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបន្តនីតិវិធី តាមបញ្ជាលោកព្ររាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ។


ដោយឡែក ៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋជុំវិញកន្លែងកើតហេតុ មុនដំបូងមានការផឹកសុីនៅក្បែរកន្លែងកើតហេតុ បន្ទា ប់មកបានកេណ្ឌបក្សពួកច្រើនទៅៗ រួមទាំងជនរងគ្រោះ និងគ្រួសារ និងជនសង្ស័យដៃដល់ផង ខណៈនោះកូនតូចរបស់ ជនរងគ្រោះ(ងួន ទូច)បានដើរឆ្លងផ្លូវ ធ្វើឲ្យជនរងគ្រោះ (ស្លា ប់)ខឹងសំបាយ៉ាងខ្លាំងនឹងម្ដាយ(ប្រពន្ធ)មិនចេះមើលកូន ប្រពន្ធតបទៅវិញថាខ្ញុំទៅបត់ជើង ឯងក៏មិនមើលកូនដែរ រួចក៏ហៅកូនៗឡើងម៉ូតូបំរុងឌុបទៅផ្ទះ ប៉ុន្តែជនរងគ្រោះ(ងួន ទូច)ស្ទុះទៅវាយកូនច្បងថាមិនចេះមើលប្អូន គ្រានោះជនសង្ស័យដៃដល់(ប្រាក់ សុផល)មន្រ្តីយោធា បានលូកមាត់ថាកុំវាយវា.វាអត់ដឹងអ្វីទេ ក៏ចាប់ផ្ដើមទំនាស់ ពាក្យសម្ដីគ្នារហូ តជនរងគ្រោះ ដោះអាវចេញពីខ្លួនគប់បោកផ្ទប់ទៅដី ជនសង្ស័យដៃដល់(ប្រាក់ សុផល)បន្ទរថាបើឯងខ្លាំងហក់មក ខណៈនោះជនរងគ្រោះកាន់ដុំអ្វីមួយ ប៉ុន្តែត្រូវជនសង្ស័យដកអាវុធខ្លីពីចង្កេះបាញ់១គ្រាប់ ចំក្បែរដោះខាងឆ្វេងដួលស្លាប់មួយរំពេច ហើយគាត់(ប្រាក់ សុផល)មន្រ្តីយោធា គាត់អត់រត់ទៅណាទេដោយឲ្យអ្នកនៅម្ដុំនោះ ទូរស័ព្ទហៅសមត្ថកិច្ចចាប់ខ្លួនគាត់ គាត់ជាប់គុកហើយព្រោះគាត់បាញ់មនុស្សស្លាប់ បន្ ទាប់ឃាត់ខ្លួនគាត់បានហើយអ្នកភូមិនៅទីនោះបានវាយគាត់យ៉ាងដំណំផងដែរ ។

លោក ស ថេង ស្នងការនគរបាលខេត្ត បានប្រាប់តាមទូរស័ព្ទមុននេះបន្តិចថា៖ ជនសង្ស័យ ឃាត់ខ្លួនបានហើយ និងបន្តនីតិវិធីតាមផ្លូវច្បាប់។ លោកថា៖ សូម្បីតែលោកអភិបាលខេត្តក៏យកចិត្តទុកដាក់ក្នុងករណីនេះ ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់៕






0 Reviews:

Post a Comment