Sunday, September 20, 2020

ចោស្ទើភ្លើងជាប់គុក០២ដងហើយខ្វះបទពិសោធន៍លួចម៉ូតូចតទុកនៅមុខផ្ទះក្រោមសំយ៉ាបត្រូវក្របួចបាន...

 


កណ្តាល : យោងតាមផេកផ្លូវការណ៍របស់ស្នងការនគរបាលខេត្តកណ្ដាលបានឲ្យដឹងថាកាលថ្ងៃទី ១៩.០៩.២០២០​ វេលា​ម៉ោង​០៥.៣០នាទី​ឈ្មោះ​ អុី ថាច ភេទ​ ស្រី​ អាយុ​ ៤៨ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ វាលកណ្តោល ឃុំបារគូ ស្រុក​ កណ្ដាល​ស្ទឹង បានចតម៉ូតូ១គ្រឿង​ម៉ាក​ហុងដាC ១២៥ ពណ៌ខ្មៅស៊េរី២ ០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CB-6088ទុកនៅមុខផ្ទះក្រោមសំយ៉ាបត្រូវបានបងចោស្ទើភ្លើងធ្លាបជាប់គុក០២ដងរួចមកហើយធ្វើសកម្មភាពលួចតែមិនបានសម្រេចត្រូវបានគេស្រែកថាចោៗហើយក្របួចឲ្យទៅសមត្ថកិច្ចភ្លៀមៗ។


គួបញ្ជាក់ផងដែថាចោស្ទើភ្លើងរូបនេះមានឈ្មោះថា សុន ផាន់ ណា ភេទប្រុស អាយុ៤១ឆ្នាំរស់នៅ ភូមិក្រាំងធ្មៃ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ​ ធ្លាប់​ជាប់​ពន្ធនាគារ​ ០២ដង​ ពីបទ​៖ អំពេីលួច) ហើយទើបតែចេញមិនទាន់បានប៉ុន្មានផងក៏បន្តសកម្មភាពចាស់ដដែល។


បច្ចប្បន្ន ជនសង្ស័យបានប្រគល់ឲ្យនគរបាលប៉ុស្តិ៍ បារគូ កម្លាំងប៉ុស្តិ៍បានបញ្ជូនជនសង្ស័យទៅអធិការដ្ឋាននគរបាលស្រុក កណ្តាលស្ទឹង ដើម្បីបន្តចាត់ការតាមនីតិវិធី។





0 Reviews:

Post a Comment