Sunday, September 27, 2020

សង្ស័យមានជំងឺគ្រុនឈីក១៩នាក់ នៅស្រុកល្វាឯម.

(កណ្ដាល)៖ ជំងឺគ្រុងឈីក កំពុងរាតត្បាតយ៉ាងសាហាវ នៅតាមបណ្តាខេត្តមួយចំនួនធំនៅកម្ពុជា។ ជាក់ស្តែងទិន្នន័យចុងក្រោយគិតមកដល់ល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២ ០នេះ នៅស្រុកល្វាឯម ខេត្តកណ្តាល មន្ទីរសុខាភិបាលខេត្ត ក៏បានសង្ស័ យអ្នកជំងឺ១៩រូបថែមទៀត។

ពលរដ្ឋដែលសង្ស័យកើតជំងឺឈីកនេះ រស់នៅភូមិពាមស្ដី ឃុំព្រែកឮស្សី ស្រុកល្វាឯម ដែលត្រូវបានសង្ស័យនៅក្នុងចំ ណោមពលរដ្ឋដែលទទួលសេវាពិនិត្យរកជំងឺឈីកសរុបចំនួន៣២០នាក់ រយៈពេល២ថ្ងៃនេះ ។

នេះបើយោងតាមមន្ត្រីនៃមន្ទីរសុខាភិបាលម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ដោយផ្ទាល់មកកាន់ភ្នាក់ងារព័ត៌មាន ។

មន្ត្រីដដែលបន្តថា អ្នកសង្ស័យទាំង១៩នាក់ កំពុងទទួលបានការយកចិត្តទុកដាក់យ៉ាងកក់ក្ដៅពីសំណាក់មន្ត្រីសុខាភិបាលខេត្ត និងមន្ត្រីសុខាភិបាលស្រុកប្រតិបត្តិល្វាឯម ខណៈអ្នកទាំងអស់ត្រូវយកឈាមទៅតេស្តនៅវិទ្យាស្ថានស្រាវជ្រាវសាធារណៈរួចហើយ រង់ចាំលទ្ធផលរយៈពេល២ ទៅ៣ថ្ងៃទើបដឹងលទ្ធផលថា មានជំងឺឈីកពិតមែន ឬ មិនមែន។

គួរជម្រាបថា កាលពីល្ងាចម្សិលមិញ មានករណីផ្អើលថា ពលរដ្ឋជិត១០០នាក់មានការសង្ស័យកើតជំងឺឈីក ហើយអាជ្ញាធរស្រុក មន្ទីរសុខាភិបាលខេត្ត រួមទាំងស្នងការខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត បានចុះមកដល់ទីតាំងផ្ទាល់ទាំងយប់ ដើម្បីជួយសង្រ្គោះផងដែរ។ ជាលទ្ធផលពលរដ្ឋទាំងអស់ពុំមានអ្វីគួរឱ្យព្រួយបារម្ភនោះឡើយ ៕























0 Reviews:

Post a Comment