Tuesday, September 15, 2020

ស្នងការនគរបាលខេត្តកណ្ដាល ផ្ដាំផ្ញើរកងកម្លាំងនគរបាលស្រុកលើកដែកត្រូវការពារសន្តិសុខឱ្យបានល្អអំឡុងបុណ្យភ្ជុំបិណ្ឌនេះ

(កណ្ដាល) ៖ ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត បានផ្ដែផ្ដាំកងកម្លាំងនគរបាលស្រុកលើកដែកទាំងជិត១០០នាក់ ត្រូវរួមគ្នាសាមគ្គីគ្នា រួមគ្នាថែរក្សាសណ្ដាប់ធ្នាប់សង្គមឱ្យបានល្អ បង្ក្រាបឲ្យបាននូវរាល់រូបភាពអសន្តិសុខណាមួយ ក្នុងន័យស្វែងរកសេចក្ដីសុខជូនពលរដ្ឋ អំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ ធ្វើយ៉ាងណា ការពារឱ្យបានមិនឱ្យរូបភាពអសន្តិសុខណាមួយកើតឡើងជាដាច់ខាត ។ 


លោកឧត្តមសេនីយ៍ទោស្នងការបានមានប្រសាសន៍យ៉ាងដូច្នេះ នៅគ្រាដែលលោកបាននាំយកអាវភ្លៀងដែលឧបត្ថម្ភដោយនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរ បាលជាតិចំនួនជិត១០០អាវ ,ម៉ូតូចំនួន៣គ្រឿង ព្រមទាំងថវិការមួយចំនួនឧបត្ថម្ភដល់មន្ត្រីនគរបាលស្រុកលើកដែកជិត១០០នាក់ នារសៀលថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២០នេះ នៅឯអធិការដ្ឋាននគរបាលស្រុកលើកដែក ដោយមានការចូលរួមពីលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែកផងដែរ ។ 


ថ្លែងក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោស្នងការបានពាំនាំការផ្ដាំផ្ញើរការសួរសុខទុក្ខ នឹករលឹកពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលលោកតែងតែគិតគូរ យល់ពីសុខទុក្ខរបស់មន្ត្រីក្រោមឱវាទទាំងអស់ទូទាំងប្រទេស ។


លោកឧត្តមសេនីយ៍ទោក៍បានកោតសរសើរកងម្លាំងនគរបា លស្រុកលើកដែកដែលបានធ្វើការងារបានល្អនាពេលកន្លង មក ហើយទទួលបានការកោតសរសើរពីពលរដ្ឋក្នុងមូលដ្ឋានជាហូរហែរមក ហើយលោកក៍ជម្រុញបន្ថែមឱ្យកងកម្លាំងនគរ បាលស្រុកលើកដែកទាំងអស់ ត្រូវដាក់ចិត្ត ដាក់កាយធ្វើការ ងារឱ្យបានល្អឡើងៗ ពិសេសអនុវត្តន៍ឱ្យបានល្អបំផុតតាម គោលនយោបាយ៩ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា ។


លោកឧត្តមសេនីយ៍ទោក៍បានសង្កត់ធ្ងន់ចំណុចសំខាន់គឺបញ្ហាជម្ងឺកូវីដ-១៩ផងដែរ ដោយត្រូវថែទាំងសុខភាពខ្លួនឱ្យបានល្អ ជួយផ្សព្វផ្សាយវិធានការកូវីដ-១៩ទៅដល់មូលដ្ឋានគ្រប់ច្រកល្ហក ដើម្បីបញ្ជាបការយល់និងការប្រុងប្រយ័ត្នបន្ថែ មទៀត ដ្បិតកម្ពុជាយើងមិនមានការឆ្លងទ្រង់ទ្រាយធំ ប៉ុន្តែកុំធ្វេសប្រហែសឱ្យសោះគឺត្រូវតែប្រយ័ត្នជានិច្ច ។


លោកស្នងការឈឿន សុចិត្ត ក៍បានកោតសរសើរទឹកចិត្តលោ កអភិបាលស្រុកលើកដែកលោក ចាប ច័ន្ទវិទ្យា ដែលបានឧប ត្ថម្ភអង្ករនិងគ្រឿងឧបភោគបរិភោគដល់កម្លាំងទាំងអស់នៅមូលដ្ឋានស្រុកលើកដែក ៕


























0 Reviews:

Post a Comment