Sunday, September 20, 2020

ចៅក្រមស៊ើបសួរ តុលាការ ខេត្តពោធិ៍សាត់ ចេញដីការបង្គាប់លោក វង់ អេង អភិបាលរងស្រុកវាលវែង ចូលខ្លួន ដើម្បីសួរចម្លើយ ករណីកាប់ទន្ទ្រានដីព្រៃរដ្ឋ ៤០ហិចតា នៅឃុំប្រម៉ោយ ស្រប់ពេលមានពាក្យចចាមរាមថា មានអ្នករត់ការសម្រួល..

ពោធិ៍សាត់ ៖ ទីបំផុតលោក យ៉ាន សុភាព ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តពោធិ៍សាត់ បានចេញដីការបង្គាប់អោយលោក វង់ អេង អភិបាលរងស្រុកវាលវែង ចូលខ្លួនបំភ្លឺ ករណីកាប់ទន្ទ្រានដីព្រៃរដ្ឋ នៅភូមិថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ក្រោយពីលោកផ្កាយ២យោធា សុខ ចំរើន ត្រូវចាប់ខ្លួនដាក់គុកក្នុងរឿងមួយនេះ។


យោងតាមដីការចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ដែលបណ្តា ញព័ត៌មានយើងទទួលបាន គឺតុលារបានចោទមនុស្សបីរូប ក្នុងនោះមាន ទី១ ឈ្មោះ រស់ ចំរើន ហៅ សុខ ចំរើន  ទី២ឈ្មោះ នី ចំរើន ទី៣ ឈ្មោះ ជុំ សុខម៉ាត ពីបទកាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈួសឆាយដីព្រៃ ដើម្បីរំលោភយកធ្វើកម្មសិទ្ធិ ប្រភ្រិត្តិទៅនៅភូមិថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ជាមួយគ្នានេះតុលាការបានបង្គាប់អោយលោក វង់ អេង អភិបាលរងស្រុកវាលវែង ចូលខ្លួន ដើម្បីសួរចម្លើយ ករណីកាប់ទន្ទ្រានដីព្រៃរដ្ឋ នៅភូមិថ្មី ឃុំប្រម៉ោយ ស្ រុកវាលវែង នៅសាលាដំបូងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ។


ករណីសមត្ថកិច្ចចាប់ខ្លួនលោក សុខ ចំរើន តែម្នាក់ត្រូវបានសាធារណៈជនជាច្រើនអះអាងថា មិនទាន់មានយុត្តិធម៏ ១០ ០%នោះទេ គួរតែមានការចាប់ខ្លួនលោក វង់ អេង អភិបាល រងស្រុកវាលវែង  ព្រោះលោកជាជនជាប់ពាក់ពន្ធ័ធំក្នុងការទន្ទ្រានយកដីព្រៃឈើរដ្ឋដោយខុសច្បាប់នៅតំបន់អភិរក្សបរិស្ថាន ជាមួយនិងលោកផ្កាយ២ សុខ ចំរើន ដែរ ដូច្នេះស៊ីបាយមួយតុមិនគួរអោយលោកផ្កាយ២ សុខ ចំរើន ចេញលុ យម្នាក់ឯង ដោអ្នកហូបបាយជាមួយគ្នាសុទ្ធតែបានឆ្ងាញ់ និងឆ្អែតពោះម្នាក់ៗ រឿងអីចេញលុយតែម្នាក់។


សូមរំលឹកថា បន្ទាប់ពីកំលាំងចម្រុះរដ្ឋបាលស្រុកវាលវែង បានចាប់ឃាត់ខ្លួន រស ចំរើន អួតខ្លួនថាផ្កាយ២ នៅអង្គរក្ស ពីបទ កាប់ទន្ទ្រានដីព្រៃ នៅតំបន់អភិរក្សបរិស្ថានទំហំដី៤០ ហិកតា នៅចំណុច ភូមិដំណាក់កន្សែង ឃុំប្រម៉ោយ ស្រុកវាលវែង កាលពីថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០២០នោះ គឺមានការឃុបឃិតពីលោក វង្ស អេង អភិបាលរងស្រុកវាលវែង នេះបើយោងតាមចម្លើយសារភាពរបស់លោកផ្កាយ២ សុខ ចំរើន ។


ករណីលោកសុខ ចំរើន បានអួតអាងថា ខ្លួន ជាផ្កាយ ២ ក្រុមអង្គរក្សម្តេចតេជោ ហ៊ុន សែន ដែលហ៊ានជេរប្រមាថ ដល់មន្ត្រីមូលដ្ឋានដោយគ្មានរច្បាប់ ទើបឯកឧត្តម ម៉ៅ ធនិន្ទ អភិ បាលខេត្តពោធិ៍សាត់ និង ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាខេត្ត បានដាក់បទបញ្ជាផ្ទាល់ មកកាន់លោកអភិបាលស្រុកវាលវែង អោយធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ និង វត្ថុតាងជាក់ស្តែងកសាងសំណុំរឿងបញ្ជូនទៅអយ្យការតុលា ការយោធា ដើម្បីចាត់ការតាមនីតិវធី។


ថ្មីៗនេះ អភិបាលរងស្រុកវាលវែង លោក វង់ អេង បានចេញមុខបំភ្លឺដោះបន្ទុក តាមរយៈអង្គភាពព័ត៌ដែលកម្រមានអ្នកស្គាល់មួយថា លោកមិនជាប់ពាក់ព័ន្ធអ្វីៗ ដូចព័ត៌មានដែលបានចុះចោទលោកថា បានឃុបឃិតទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋ នៅឃុំប្រម៉ោយ ក្នុងស្រុកវាលវែង នោះទេ។ ហើយលោកអភិបាលរងរូបនេះ ថែមទាំងអួតថា ខ្លួនល្អស្មោះត្រង់ផងដែរ។ ដូច្នេះដើម្បីស្វែងរកការពិត ករណីខាងលើនេះ សូម ក្រសួងមហាផ្ទៃ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តពោធិ៍សាត់ គួរពិនិត្យ​ និងចាត់វិធានការផង។ ព្រោះបើគ្មានការពាក់ព័ន្ធ ក្នុងការឃុបឃិតពីមន្ត្រីនៅមូលដ្ឋាន លោកឧត្តមសេនីយ៍ទោយោធា សុខ ចំរើន មិនអាចធ្វើអ្វីៗបានតាមចិត្តទេ។ ហើយជាពិសេសការឈួសឆាយដីព្រៃបានរាប់សិបហិចតាបែបនេះបានឡើយ។ សម្រាប់លោកឧត្តមសេនីយ៍ទោយោធា សុខ ចំរើន គេជឿជាក់ថា មិនម៉ែនចេះតែឆ្លើយដាក់ចោទលោក វង់ អេង អភិបាលរងស្រុកវាលវែង ថា ជាអ្នកឃុបឃិតគ្នាទាំងទទឹងទិសនោះឡើយ៕





0 Reviews:

Post a Comment