Tuesday, September 29, 2020

ស្នងការនគរបាលខេត្តកណ្ដាល នាំយកអំណោយរបស់អគ្គស្នងការ និងអភិបាលខេត្ត ជូនកម្លាំងនគរបាលស្រុកខ្សាច់កណ្ដាល និងមុខកំពូល ព្រមទាំងផ្ដាំផ្ញើរឲ្យរកសេចក្ដីសុខជូនពលរដ្ឋតាមរយៈការងារឲ្យមានប្រសិទ្ធភាព.....

(កណ្ដាល) ៖ ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត បានផ្ដែផ្ដាំកងកម្លាំងនគរបាលទូទាំងស្រុកខ្សាច់កណ្ដាលទាំង១៩១នាក់ និងស្រុកមុខកំពូលទាំង២៩៥នាក់ ត្រូវរួមគ្នាសាមគ្គីគ្នា រួមគ្នាថែរក្សាសណ្ដាប់ធ្នាប់សង្គមឱ្យបានល្អ បង្ក្រាបឲ្យបាននូវរាល់រូបភាពអសន្តិសុខណាមួយ ក្នុងន័យស្វែងរកសេចក្ដីសុខជូនពលរដ្ឋ ធ្វើយ៉ាងណាការពារឱ្យបានល្អ មិនឱ្យរូបភាពអសន្តិសុខណាមួយកើតឡើងជាដាច់ខាតក្នុងមូលដ្ឋាន ពិសេសត្រូវឆ្លើយតបរាល់តម្រូវការណាមួយដែលពលរដ្ឋមកសុំឱ្យជួយ ។

លោកឧត្តមសេនីយ៍ទោស្នងការបានមានប្រសាសន៍យ៉ាងដូច្នេះ នៅគ្រាដែលលោកបាននាំយកអាវភ្លៀងដែលឧបត្ថម្ភដោយនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិចំនួន៤៨៦អាវភ្លៀង ,ម៉ូតូធំចំនួន១២គ្រឿង ព្រមទាំងថវិការមួយចំនួនឧបត្ថម្ភដល់មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលចំនួន១៩១នាក់ និងស្រុកមុខកំពូលចំនួន២៩៥នាក់ នារសៀលថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២០នេះ ។ ក្នុងនោះលោកអភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ក៍បានឧបត្ថម្ភម៉ូតូធំសំរាប់ល្បាតគ្រប់ប៉ុស្តិ៍ចំនួន២៤គ្រឿងផងដែរ សំរាប់២ស្រុកនេះ ដោយក្នុងមួយប៉ុស្តិ៍ទទួលបានម៉ូតូធំមួយគ្រឿង ។
ថ្លែងក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោស្នងការបាននាំពាំការផ្ដាំផ្ញើរការសួរសុខទុក្ខ នឹករលឹកពីនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលលោកតែងតែគិតគូរ យល់ពីសុខទុក្ខរបស់មន្ត្រីក្រោមឱវាទទាំងអស់ទូទាំងប្រទេស ។
លោកឧត្តមសេនីយ៍ទោក៍បានកោតសរសើរកងម្លាំងនគរបាលស្រុកខ្សាច់កណ្ដាលដែលបានធ្វើការងារបានល្អនាពេលកន្លងមក ហើយទទួលបានការកោតសរសើរពីពលរដ្ឋក្នុងមូលដ្ឋានជាហូរហែរមក ហើយលោកក៍ជម្រុញបន្ថែមឱ្យកងកម្លាំងនគរបាលស្រុកខ្សាច់កណ្ដាលទាំងអស់ ត្រូវដាក់ចិត្ត ដាក់កាយធ្វើការងារឱ្យបានល្អឡើងៗ រួបរួមគ្នា សាមគ្គីគ្នា ដាក់ចិត្ត ដាក់កាយ យកបេះដូងមកធ្វើការ ពិសេសអនុវត្តន៍ឱ្យបានល្អបំផុតតាមគោលនយោបាយ៩ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា ។
លោកស្នងការក៍ជម្រុញឱ្យកងកម្លាំងទាំងអស់សហការគ្នាល្អ ប្ដេជ្ញាសហការគ្នាល្អជាមួយគណៈបញ្ជាការឯកស្រុកកៀនស្វាយ ក្នុងទិសដៅរក្សាសន្តិសុខក្នុងមូលដ្ឋានឱ្យបានល្អ ។
លោកឧត្តមសេនីយ៍ទោក៍បានសង្កត់ធ្ងន់ចំណុចសំខាន់គឺបញ្ហាជម្ងឺកូវីដ-១៩ផងដែរ ដោយត្រូវថែទាំងសុខភាពខ្លួនឱ្យបានល្អ ជួយផ្សព្វផ្សាយវិធានការកូវីដ-១៩ទៅដល់មូលដ្ឋានគ្រប់ច្រកល្ហក ដើម្បីបញ្ជាបការយល់និងការប្រុងប្រយ័ត្នបន្ថែមទៀត ដ្បិតកម្ពុជាយើងមិនមានការឆ្លងទ្រង់ទ្រាយធំ ប៉ុន្តែកុំធ្វេសប្រហែសឱ្យសោះគឺត្រូវតែប្រយ័ត្នជានិច្ច ៕









0 Reviews:

Post a Comment