Monday, September 28, 2020

ញាក់សាច់មកពីយួនទៀតហើយ ស្មងគោក្រចកជើងគោ១២០កេសស្មើ២៤០០គីឡូក្រាម នាំចូលពីប្រទេសវៀតណាមគ្មានលិខិតស្នាមត្រឹមត្រូវ។

ខេត្តស្វាយរៀង៖មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រ កួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀងសហការជាមួយសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង បានចុះពិនិត្យស្មងគោ ក្រចកជើងគោនាំចូលពីប្រទេសវៀតណាមតាមច្រកអន្តរជាតិបាវិតហើយជាលទ្ធផលរកឃើញមានក្រច កជើងគោរាប់រយគីឡូក្រាមគ្មានឯកសារបញ្ជាក់ពីប្រភពដើមនិងបានយកទៅដុតកម្ទេចចោល។


ការចុះត្រួតពិនិត្យនេះបានធ្វើឡើងនៅថ្ងៃ ចន្ទ ថ្ងៃទី

 ២៨ ខែ កញ្ញា ឆ្នាំ២០២០នៅច្រកអន្តរជាតិបាវិតស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។តាមលោកផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀងបានឱ្យដឹងថា  តាមការណែនាំពីលោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំមន្ត្រីរបស់លោកបានចុះអនុវត្តការងារត្រួតពិនិត្យទំនិញដោយសហការជាមួយសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង បានចុះពិនិត្យស្មងគោនាំចូលពីប្រទេសវៀតណាមតាមច្រកអន្តរជាតិបាវិត ជាលទ្ធផលមន្ត្រីជំនាញយើងបានយក ក្រចកជើងគោមកពិនិត្យនៅមន្ទីរពិសោធន៍ខ្នាតតូចរបស់សាខា ក.ប. ប. ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។


ប្រភពបន្តថា ក្រោយពីពិនិត្យមន្ត្រីជំនាញយើងពុំរកឃើញមានសារធាតុគីមី ( Formalin ) ទេ ប៉ុន្តែមន្ត្រីយើងបានពិនិត្យឃើញថា ក្រចកជើងគោចំនួន ១២០ កេស ស្មើនឹង ២៤០០ គីឡូក្រាម គ្មានឯកសារបញ្ជាក់ពីប្រភពដើមគ្មានលិខិតអនុញ្ញាតនាំចូលនិងការដឹកជញ្ជូនគ្មានលក្ខណៈបច្ចេកទេស ( ទូក្លាសេ ) ។ប្រភពបន្តថា បន្ទាប់ពីមកមន្ត្រីរបស់លោកបានធ្វើកំណត់ហេតុដកហូតក្រចកជើងគោទាំងនោះយកទៅធ្វើការដុតកម្ទេចចោលនៅនៅទីលានចាក់សំរាមខេត្តស្វាយរៀងដោយបានការសហការពីអាជ្ញាធរដែនដី និង សាខាគយខេត្តស្វាយរៀងផងដែរ៕





0 Reviews:

Post a Comment