Monday, September 21, 2020

ពិធីប្រកាសផ្ទេរភារកិច្ចស្នងការខេត្តកំពង់ធំឯកឧត្តម ម៉ែនលី ត្រូវបានតែងតាំងជាស្នងការខេត្តកំពង់ធំជំនួសឯកឧត្តមសេនីយទោអ៊ុកកុសល....

(ខេត្តកំពង់ធំ)÷ ព្រឹកថ្ងៃទី ២១ខែកញ្ញាឆ្នាំ ២០២០ នេះនៅសាលប្រជុំសាលាខេត្តកំពង់ធំបានរៀបចំពិធីប្រកាសជាផ្លូវការស្នងការខេត្តកំពង់ធំក្រោមអធិបតីភាពនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេតសាវឿនអគ្គស្នងការនគរបាលជាតិតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងឯកឧត្តមសុខលូអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំព្រមទាំងមន្ត្រីរាជការទូទាំងខេត្ត

សូមបញ្ជាក់ផងដែរថាឧត្តមសេនីយ៍ទោម៉ែនលីអតីតស្នងការនគរបាលខេត្តឧត្ដរមានជ័យត្រូវបានផ្លាស់ប្ដូរមកកាន់ជាស្នងការនគរបាលខេត្តកំពង់ធំជំនួសឧត្តមសេនីយ៍ទោអ៊ុកកុសលដែលបានផ្លាស់ប្ដូរផ្ទេរភារកិច្ច
ក្នុងឱកាសនោះដែរឯកឧត្តម ម៉ែនលី ស្នងការនគរបាលខេត្តកំពង់ធំបានឡើងប្ដេជ្ញាចិត្តគោរពបទបញ្ជាថ្នាក់លើនិងសាមគ្គីភាពរវាងជួរកងកម្លាំងប្រដាប់អាវុធក៏ដូចជាប្ដេជ្ញាការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ
ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានផ្ដាំផ្ញើក៏ដូចជាណែនាំដល់កងកម្លាំងទាំងអស់ត្រូវតែថែរក្សាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋចេះសាមគ្គីភាពរវាងកងកម្លាំងជាពិសេសបញ្ហាផ្ទៃក្នុងនៅទូទាំងខេត្តកំពង់ធំ៕












0 Reviews:

Post a Comment