Tuesday, September 29, 2020

ជនជាតិចិនប្រុសស្រីមួយក្រុុម បេីករថយន្ត LEXUS RX300​ មួយគ្រឿង បុកពីមុខកង់បីឥណ្ឌាពីចំហៀងខាងស្ដាំ បណ្ដាលឲ្យយុវតីរូបស្រស់ម្នាក់​និងម្ចាស់កង់បីឥណ្ឌា រងរបួសធ្ងន់...

ភ្នំពេញ៖ យុវតីរូបស្រស់ម្នាក់​និងម្ចាស់កង់បីឥណ្ឌា រងរបួសធ្ងន់​ ក្នុងគ្រោះថ្នាក់ចរាចរណ៍​រវាង​ កង់បីឥណ្ឌាបេីកដឹកភ្ញៀវ​ ឆ្លងកាត់ផ្លូវបំបែកជាបួន​ ត្រូវជនជាតិចិនប្រុសស្រីមួយក្រុុម បេីករថយន្ត LEXUS RX300​ មួយគ្រឿង​ ក្នុងល្បឿនលឿន ទៅបុកពីមុខកង់បីឥណ្ឌាពីចំហៀងខាងស្ដាំ បណ្ដាលឲ្យខ្ទាតអូសនឹងថ្នល់ក្រឡាប់ផ្ងារជេីងម្ខាង​ ផ្លោងអ្នកបេីកកង់បីបោកនឹងថ្នល់​បែកក្បាល​ ចំណែកយុវតីជាភ្ញៀវ​អូសនិងថ្នល់​តាមកង់បី​ រងបួសក្បាលជង្គង់ទាំងសងខាង​ ត្រូវបានបងប្អូនប្រជាពលរដ្ឋ​ទំនាក់ទំនង​រថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។

កេីតហេតុ​ នៅចំណុចស្តុបរោងកុនលុច្ស​ ផ្លូវព្រះនរោត្តម​ កែងផ្លូវ១៥៤​ សង្កាត់ផ្សារកណ្ដាល​ ខណ្ឌដូនពេញ​ នាម៉ោងជិត៤ទាបភ្លឺ​ ឈានចូលថ្ងៃទី​២៩ ខែកញ្ញា​ ឆ្នាំ២០២០នេះ។

ក្រោយកើតហេតុ រថយន្តនិងកង់បី​ ត្រូវបានប្រគល់អោយប៉ូលិសចរាចរណ៍​ខណ្ឌដូនពេញ​ ចុះមកវាស់វែង​យកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ​ ៕





0 Reviews:

Post a Comment