Saturday, September 26, 2020

សង្ស័យម្ចាស់ស្រវឹងស្រាខ្លាំងបេីករថយន្តឡិចសុីសLX470 បុករះឡំប្រឺតា រុឺម៉កនិងម៉ូតូជាច្រេីនគ្រឿង​ធ្វេីឲ្យស្ត្រីម្នាក់របួស​ធ្ងន់..

ភ្នំពេញ​ ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រា​ បានបេីករថយន្ត ឡិ ចសុីសLX470 ចូលតាមផ្លូវបេតុងតូចៗក្បែរវត្តថាន់​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ បណ្ដាលឲ្យប៉ះឡំប្រឺតា រុឺម៉កលក់ទឹកអំពៅ​ និងម៉ូតូ៣គ្រឿងបណ្ដាលឲ្យរងការខូចខាត​ ព្រមទាំងកិនជេីងស្ត្រីម្នាក់ឲ្យរងរបួសធ្ងន់​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចដេញតាមចាប់រថយន្តបង្ក​ កាលពីវេលាម៉ោង៩​ និង៣០នាទីយប់ថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ​២០២០​ ។


​បេីតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញ​បុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំង​ បានបេីករថយន្តម៉ាក​ Lexus LX4 70 ពណ៌ស្ក​រ ពាក់ស្លាកលេខភ្នំពេញ​ 2AO-2270 ចូលតាមផ្លូវបេតុងតូចៗនិងចង្អៀតក្បែរវត្តថាន់​ ហើយជ្រុលទៅបុក ឡំប្រឺតាមួយគ្រឿង​ រួចបន្តទៅប៉ះរុឺម៉កលក់ទឹកអំពៅ​ និងកៀរ របងផ្ទះប្រជាពលរដ្ឋជាច្រេីនកន្លែងតែមិនព្រមឈប់​ក៏ជ្រុលទៅបុកម៉ូតូ៣គ្រឿងជាបន្តបន្ទាប់ទៀតបណ្ដាលឲ្យរងការខូច ខាត​ ជាមួយគ្នានោះក៏ជ្រុលទៅកិនជេីងស្ត្រីម្នាក់ដែលឈរក្បែរផ្លូវបណ្ដាលឲ្យរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ​ ។

​ 

ក្រោយមកទៀត​ រថយន្តបង្កក៏បានបុកទម្លុះឈេីរន្ទាដែលព្រះសង្ឃរៀបចំដាក់នៅក្រោមខ្លោងទ្វារច្រកចូលវត្ត​សម្រាប់ឡេីង លាបថ្នាំឲ្យថ្មី​ រងការខូចខាត​ហេីយក៏បេីករថយន្តរត់គេច​ ធ្វេីឲ្យប្រជាពលរដ្ឋដេញតាមរហូតមកទុករថយន្តចោលនៅផ្លូវព្រះនរោត្ដម​ រួចគេចខ្លួនបាត់​ ។

​ 

ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់​ទីតាំងខាងលេី​ រួចទាក់ទងសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យមកធ្វេីការវាស់វែងយករថយន្តបង្កខាងលេីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក​ នៃស្នងការដ្ឋាននគរបាលរជធានីភ្នំពេញ​ ដេីម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមនីតិវិធី​ ៕







0 Reviews:

Post a Comment