Saturday, September 19, 2020

ជនសង្ស័យជាចោរបន្លំខ្លួនធ្វើជាម្ចាស់ផ្ទះសំណាក់និងបានលួចរថយន្តRivo២០២០នៅស្រុកត្រាំកក់ ខេត្តតាកែវ ចាប់ខ្លួនបានហើយនៅក្នុងបរិវេនកោះពេជ្ររាជធានីភ្នំពេញ....

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោស្នងការខេត្តតាកែវ សុខ សំណាង បានប្រាប់ឲ្យសកម្មជនហ្វេសប៊ុកកម្ពុជាដឹងរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ មុននេះបន្តិចថា ចោរដែលបន្លំធ្វើជាម្ចាស់ផ្ទះសំណាក់ «មហារុងរឿង» ទៅគោះទ្វារបន្ទប់សុំសោររថយន្ត រួចលួចយកទៅបាត់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានហើយ នៅរសៀលថ្ងៃទី១៩ ខែកញ្ញានេះ នៅក្នុងបរិវេនកោះពេជ្ររាជធានីភ្នំពេញ ។

សូមបញ្ជាក់ថាហេតុការណ៍លួចឡាននេះបានកើតឡើងនៅវេលាម៉ោងចន្លោះប្រហែល៩ដល់ម៉ោង១១យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ថ្មីៗនេះ ត្រង់ចំណុចផ្ទះសំណាក់ «មហារុងរឿង» ស្ថិតក្នុងភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។
រថយន្តដែលបាត់ម៉ាក Rivo ឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 2BK-4443 ជាកម្មសិទ្ធិរបស់ម្ចាស់ឈ្មោះ រិន រ៉ាវី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិសុភី ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យជាភ្ញៀវស្នាក់នៅផ្ទះសំណាក់ខាងលើ។ នៅពេលវេលាកើតហតុ គឺមានជនសង្ស័យម្នាក់បានបន្លំធ្វើជាម្ចាស់ផ្ទះសំណាក់ ហើយបានទៅគោះទ្វារ យកសោរឡានថា យកទៅរៀបចំទុកដាក់រថយន្តឲ្យមានសណ្ដាប់ធ្នាប់ ហើយក៏យកទៅបាត់តែម្ដងទៅ ។ លុះដល់វេលាម៉ោង២៣៖១០នាទី ទើបដឹងថា បាត់រថយន្ត នាំអោយមានការឆោឡោ ឡើង ។
ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីឲ្យសមត្ថកិច្ចតាមចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕








0 Reviews:

Post a Comment