Thursday, October 1, 2020

រុក្ខវិថី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ស្ថិតក្នុងបរិវេណសាលាបណ្ឌិត្យសភានគរបាលកម្ពុជា​ ស្ថាបនាបានជាង៨០%ហេីយ..

កណ្តាល:​ បន្ទាប់ពីដំណេីរការស្ថាបនាផ្លូវបេតុងប្រវែង​ ៧៧០ ម៉ែត្រ ទទឹងមានប្រវែងចាប់ពី៥ទៅ៧ម៉ែត្រ និងមានកន្លែងខ្លះ៨ម៉ែត្រតាមស្ថានភាពផ្លូវ​  រួចមកនៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ នេះ លោកឧត្តមសេនីយ៍ឯក ពៅ សាលីដេត ជំនួ យការផ្ទាល់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ​ និងលោកឧត្តមសេនីយ៍ ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ដឹកនាំប្រតិភូចុះពិនិត្យការស្ថាបនាផ្លូវបេតុងក្នុងបរិវេណសាលាបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតក្នុងបរិវេណសាលាបណ្ឌិត្យសភានគរបាលកម្ពុជាជាប់របងខាងលិច ឈាងខាងជើង។

   លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ​ស្នងការខេត្តកណ្ដា លបានឱ្យដឹងថា ផ្លូវបេតុងដែលកំពុងស្ថាបនានេះ មានប្រវែង៧៧០ម៉ែត្រ ទទឹងមានប្រវែងចាប់ពី៥ទៅ៧ម៉ែត្រ និងមានកន្លែងខ្លះ៨ម៉ែត្រតាមស្ថានភាពផ្លូវ​ និងមានខឿនអមសងខាងផ្លូវមានប្រវែង១,៦៦០ម៉ែត្រ​ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ​ ដែលចំណាយថវិកាចំនួន១០៤,​៥៣០ដុល្លារសហរដ្ឋអាមេរិក ការស្ថាបនាផ្លូវបេតុងនេះសម្រេចបានប្រមាណជា៨០%ហើយដោយបានប្រសិទ្ធិនាមរុក្ខវិថី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និងធ្វើពិធីសម្ពោធនៅពេលឆាប់ៗខាងមុខនេះ៕







0 Reviews:

Post a Comment