Saturday, October 3, 2020

ទំនាស់ក្នុងគ្រួសារប្ដីបាញ់សម្លាប់ប្រពន្ធរួចបាញ់សម្លាប់ខ្លួនតាមក្រោយ ស្ថិតនៅជិតវត្តដំបូកខ្ពស់ ក្នុងសង្កាតបឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ....

(ភ្នំពេញ)៖ (បឋម)នៅវេលាម៉ោងប្រមាណ៧យប់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០នេះ មានករណីហិង្សាមួយ នៅក្នុងផ្ទះមួយកន្លែង ជិតវត្តដំបូកខ្ពស់ ស្ថិតក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានការផ្ទះអាវុធខ្លាំងៗ ដែលផ្តើមឡើងដោយទំនាស់នៅក្នុងក្រុមគ្រួសារ។

តាមការបញ្ជាក់ពី លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឱ្យដឹងថា ករណីនេះ បានបណ្តាលឱ្យប្តីប្រពន្ធ២នាក់ស្លាប់។ 

ករណីនេះ សមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា អាចប្តីបាញ់សម្លាប់ប្រពន្ធ ហើយបាញ់ខ្លួនឯងតាមក្រោយ ដោយសារតែមានការលឺសំឡេងឈ្លោះប្រកែកគ្នានៅក្នុងគ្រួសារ ហើយទ្វារបានបិទខ្ទាស់គន្លឹះជិតនៅខាងក្នុង។

ព័ត៌មានលម្អិតយើងនឹងផ្សាយបន្ថែមនៅពេលក្រោយ៕









0 Reviews:

Post a Comment