Tuesday, October 6, 2020

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០..

ខេត្តកណ្តាល៖ អភិបាលរងខេត្តកណ្ដាល ឯកឧត្ដម គីម រិទ្ធី ស្នើអោយគណៈកម្មការគ្រឿងញៀនខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ការឃោសនាអប់រំប្រជាពលរដ្ឋឱ្យបានយល់ដឹងពីគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀនតាមរយៈការចុះមូលដ្ឋានផ្ទាល់ និងត្រូវបន្តការតាមដាន និងក្ដោបក្តាប់នូវមុខសញ្ញាប្រើប្រាស់ និងមុខសញ្ញាជួញ ដូរឱ្យបានជាប់នៅនឹងដៃ ដើម្បីជាមូលដ្ឋាន ក្នុងការបង្ក្រាបបានទាន់ពេលវេលា ដើម្បីឈានទៅបង្ក្រាបនៅលើសមរភូមិ នៃការជួញដូរគ្រឿងញៀនឱ្យសម្រេចបានជោគជ័យ។


ឯកឧត្ដម អភិបាលរងខេត្តកណ្ដាល ស្នើបែបនេះ ក្នុងកិច្ចប្រ ជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ នាព្រឹកថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២០ នៅសាលាខេត្តកណ្ដាល។


ឯកឧត្ដអភិបាលរងខេត្ត បន្តថា ដើម្បីឈានទៅបង្ក្រាបនៅ លើសមរភូមិ នៃការជួញដូរគ្រឿងញៀនឱ្យសម្រេចបានជោគ ជ័យ គណៈកម្ម ការគ្រឿងញៀនខេត្តកណ្តាល និងអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវបន្តការតាមដាន និងក្ដោបក្តាប់នូវមុខសញ្ញា ប្រើប្រាស់នឹងមុខសញ្ញាជួញដូរឱ្យបានជាប់នៅនឹង ដៃ ដើម្បីជាមូលដ្ឋាន ក្នុងការបង្ក្រាបបានទាន់ពេលវេលា។ បន្តតាមដានសកម្មភាពឧក្រិដ្ឋ ជន ជួញដូរគ្រឿងញៀននៅក្នុងមូលដ្ឋាន ជាប់ជាប្រចាំ និងចាត់វិធានការបង្ក្រាបឱ្យបានទាន់ពេលវេលា និងធ្វើការអប់រំផ្សព្វផ្សាយ នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព  គោលនយោបាយ  គ្មានការដាំដុះ  ការផលិត ចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។


ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ប្រធានលេខាធិការដ្ឋានគណៈក ម្មាធិការត្រួតពិនិត្យ គ្រឿងញៀនខេត្តកណ្តាល បានរួមគ្នាទប់ស្កាត់ និងប្រឆាំងនូវបទល្មើសឧក្រិដ្ឋ នៃការជួញដូរ និងការប្រើប្រាស់គ្រឿ ងញៀន ពីសំណាក់ឧក្រិដ្ឋជន នៅក្នុងទឹកដីនៅខេត្តកណ្តាល បានលទ្ធផលល្អ និងបន្តអនុវត្តវិធានការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនលើក ទី៥ របស់រាជរដ្ឋាភិបាលឱ្យសម្រេចបានលទ្ធផលល្អប្រសើរ និងរួមគ្នាទប់ស្កាត់ ការចែកចាយ ការធ្វើចរាចរគ្រឿងញៀនខុសច្បាប់នៅក្នុងមូលដ្ឋាន និងទប់ស្កាត់ ការធ្វើចរាចរណ៍ ការជួញដូរគ្រឿង ញៀនគ្រប់ប្រភេទ និងផ្សព្វផ្សាយ អប់រំផលប៉ះពាល់ដោយសារគ្រឿងញៀនឱ្យបានទូលំទូលាយ នៅតាមមូលដ្ឋាន មន្ទីរអង្គភាព ស្ថាប័ននានាផងដែរ។


សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២០នេះ គណៈកម្មការគ្រឿងញៀនខេត្តកណ្តាល បានបង្ក្រាបបទល្មើស ជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅទូទាំង ខេត្តកណ្តាលបានចំនួន៣០៥ករណី ឃាត់ខ្លួុនជនសង្ស័យ ៥៥១នាក់ ស្រី២៧ នាក់។ វត្ថុតាងចាប់យកគ្រឿងញៀនប្រភេទមេតំហ្វេតាមីនICE ចំនួន ១៤ ៦០កញ្ចប់ ស្មើទម្ងន់ ២៣០៧,២៤ក្រាម ,WY៥គ្រា ប់ ស្មើ១,៣៥ ក្រាម Estaxy ០៦គ្រាប់ ស្មើទម្ងន់ ២,១៥ក្រាម កញ្ឆា ១១៥ដើម រថយន្ត២គ្រឿង ,ម៉ូតូ ១១៣គ្រឿង ទូរស័ព្ទ ២៧១គ្រឿង ជញញ ជីងថ្លឺងគ្រឿងញៀន ២៦គ្រឿង ប្រាក់ខ្មែរ ៣,៦២៤,៧០០រៀល ប្រាក់ដុល្លា ១១៣ដុល្លា ប្រាក់បាត ២០បាត និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត៕


















0 Reviews:

Post a Comment