Thursday, October 8, 2020

អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ បានដឹកនាំកិច្ចប្រជុំបូកសរុប និងចាត់អទិភាពតម្រូវការគម្រោងសកម្មភាព នៃកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២១-២០២៣

កណ្តាល៖ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំបូកសរុប និងចាត់អទិភាពតម្រូវការគម្រោងសកម្មភាព នៃកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២១-២០២៣ នៅសាលប្រជុំសាលាខេត្តកណ្តាលដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តី នៃរដ្ឋបាលក្រុង ស្រុកទាំង១១ សរុបចំនួន៥២នាក់។


កិច្ចប្រជុំនាឱកាសនេះគឺដើម្បីធ្វើការណែនាំ និងជម្រុញដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវខិតខំប្រមូលនូវតម្រូវការ គម្រោងសកម្មភាព នៃកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២១-២០២៣ របស់រដ្ឋបាលខេត្ត ឱ្យបានត្រឹមត្រូវច្បាស់លាស់ និងទាន់ពេលវេលា។


ដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២១-២០២៣ មានគោលបំណងសំខាន់ គឺដើម្បីណែនាំដល់មន្ទីរជំនាញ ក្រុង ស្រុក និង អង្គភាពពាក់ព័ន្ធនានា ធ្វើការពិនិត្យ ពិចារណា លើកជាតម្រូវការ គម្រោងអាទិភាព ដើម្បីបញ្ចូលក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត អោយ ស្របតាមស្ថានភាពជាក់ស្តែងរបស់មូលដ្ឋាន ។


សំណើគម្រោងទាំងឡាយដែលមន្ទីរ ក្រុង ស្រុក និងអង្គភាពពាក់ព័ន្ធលើកឡើងត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណាឱ្យសមស្របតាមលក្ខណៈវិនិច្ឆ័យដែលបានកំណត់ក្នងសៀវភៅ ណែនាំបច្ចេកទេស សំណើគម្រោងវិនិយោគ ត្រូវរៀបចំ និងស្នើឡើងដោយផ្អែក លើ​លក្ខណៈ​វិនិ​ច្ឆ័យ​ដូច​ខាងក្រោម៖

១-ស្របនឹងក្របខ័ណ្ឌអភិវឌ្ឍន៍៖ គម្រោង ឬសេវាដែលឆ្លើយតបទៅនឹងគោលបំណង គោលដៅ និងដំណោះស្រាយក្នុ្ងងក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ដ ។

២-ស្ថិត​ក្នុងដែនសមត្ថកិច្ចខេត្ត៖ គម្រោង ឬសេវាដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ រដ្ឋបាល​ ។

៣-ស្ថិតក្នុងអន្តររដ្ឋបាលដែនដី៖ គម្រោង ឬសេវាដែលមានលក្ខណៈអន្ដរក្រុង ស្រុក 

៤-កំណត់អតិបរមាលើ​ចំនួនគម្រោង៖ ត្រូវកំណត់យកគម្រោងតាមចំនួន ដែលបាន​កំណត់ ករណីដែលមានការស្នើឡើងច្រើន៕








0 Reviews:

Post a Comment