Wednesday, October 7, 2020

សម្តេចតេជោ ប្រកាសថា ត្បិតពិធីបុណ្យ​អុំទូក​ត្រូវ​ផ្អាក ប៉ុន្តែ​ពិធី​អកអំបុក និង​សំពះព្រះខែ នៅ​តែ​បន្ត​ធ្វើ


ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​មជ្ឈមណ្ឌលកម្សាន្តខ្នាត​អន្តរជាតិ​មួយ​នៅ​ក្នុង​ស្រុក​កៀនស្វាយ​នៅព្រឹកមិញ​នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា បាន​ប្រកាសថា ត្បិតព្រះរាជពិធីបុណ្យ​អុំទូក​ ដែលធ្វើ​នៅ​រាជធានីភ្នំពេញ​ត្រូវ​បាន​ផ្អាក​ដោយ​សារ​បារម្ភពីការឆ្លង​រាលដាល នៃជំងឺកូវីដ​១៩ ប៉ុន្តែពិធីអកអំបុក និង​សំពះព្រះខែ ប្រជាពលរដ្ឋ​នៅ​តែអាច​ប្រារព្ធេធ្វើបានដដែល។

សម្តេចតេជោ​បញ្ជាក់ថា ប្រជាពលរដ្ឋ​ទាំងអស់ អាច​ប្រារព្ធធ្វើ​ពីធីអកអំបុក និង​សំពះព្រះខែ នៅ​តាម​វត្ត​អារាម និង​តាមផ្ទះ​រៀងខ្លួនបានដដែល បើទោះបីជា​ពិធីបុណ្យ​អុំទូក​នៅ​រាជធានីភ្នំពេញ​ត្រូវបានផ្អាកក៏​ដោយ។ ហើយ​ជាមួយ​គ្នា​នេះ នៅ​តាម​បណ្តា​វត្ត​ទាំងនោះ ក៏​អាច​រៀបចំ​ការ​អុំទូក ដើម្បី​អបអរ​ពិធីនេះបានដែរ៕



0 Reviews:

Post a Comment