Saturday, October 3, 2020

លោកឧត្ដម​សេនីយ៍​ ទី​ ចំរើន​កុសល​ បានបង្ហោះវីដេអូ ដែលលោកជួបផ្ទាល់ ដោយត្រូវមន្ត្រីជាប់កិច្ចសន្យារបស់សាលារាជធានីភ្នំពេញ ហៅឃាត់រថយន្តរបស់លោកឈប់ ធ្វើការត្រួតពិនិត្យផាកពិន័យ ដែលខុសពីច្បាប់....

ភ្នំពេញ៖ កាលពីរសៀល​ថ្ងៃទី០១​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខែ​តុលា​ ឆ្នាំ​២០២០​ នេះ​ លោកឧត្ដម​សេនីយ៍​ ទី​ ចំរើន​កុសល​ បានបង្ហោះវីដេអូ ដែលលោកជួបផ្ទាល់ ដោយត្រូវមន្ត្រីជាប់កិច្ចសន្យារបស់សាលារាជធានីភ្នំពេញ ហៅឃាត់រថយន្តរបស់លោកឈប់ ក្នុងការធ្វើការត្រួតពិនិត្យផាកពិន័យ ដែលខុសពីច្បាប់ ដែលមន្ត្រីជាប់កិច្ចសន្យារបស់សាលារាជធានីភ្នំពេញ មានសិទ្ធិជួយសំរួលចរាចរណ៍ មិនមានសិទ្ធធ្វើការឃាត់ផាកពិន័យដូចមន្ត្រីនគរបាលចរាចរណ៍ឡើយ។

​លោកឧត្ដម​សេនីយ៍​ ទី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំរើន​កុសល​ បាន​មានការ​លើក​ឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ដោយមាន​ខ្លឹមសារ​រៀបរាប់​ទាំង​ស្រុង​ដូច​តទៅ៖

សូមចំណាំ !!! គាត់មិនមែនជានគរបាលចរចរណ៍ទេ។ គាត់គឺជាមន្ត្រីជាប់កិច្ចសន្យារបស់សាលារាជធានីភ្នំពេញ។ ចំណុចសម្គាល់ គឺគ្មានពាក់សក្តិលើស្មា គ្មានស្លាកសញ្ញានគរបាលនៅលើសម្លៀកបំពាក់។

តើតួនាទី និងភារកិច្ចរបស់មន្ត្រីជាប់កិច្ចសន្យា ធ្វើអ្វីខ្លះ? គឺជួយសហការជាមួយនគរបាលចរាចរណ៍ដើម្បីសម្រួលចរាចរណ៍ តែគ្មានសិទ្ធិចេញមកបញ្ឈប់រាល់យានយន្តដែលល្មើសនឹងច្បាប់ចរាចរណ៍នៅលើដងផ្លូវសាធារណៈដោយឯកឯងដូចនៅក្នុងវីដេអូនេះបានទេ។

រូបភាពនេះកើតឡើងកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ មកម៉្លេះ ហើយខ្ញុំបានរាយការណ៍ជូនថ្នាក់ដឹកនាំរួចហើយដែរ ថ្នាក់ដឹកនាំក៏កំពុងដាក់វិន័យបុគ្គលនេះតាមរូបភាពបញ្ឈរជើងនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានី។

ខ្ញុំសូមអំពាវនាវដល់មន្ត្រីជាប់កិច្ចសន្យារបស់សាលារាជធានីភ្នំពេញទាំងអស់ដែលកំពុងសហការជួយនគរបាលចរាចរណ៍តាមគោលដៅនានាក្នុងរាជធានី ភ្នំពេញ សូមបញ្ឈប់សកម្មភាព ចេញហៅ ឬឃាត់ ឬបញ្ឈប់រាល់យានយន្តដែលល្មើសច្បាប់ចរាចរណ៍នៅលើដងផ្លូវសាធារណៈដោយឯកឯងតទៅទៀត ពិព្រោះអស់លោក លោកស្រី នាងកញ្ញា មិនមែនជានគរបាលចរាចរណ៍ទេ។
សូមអរគុណ។







0 Reviews:

Post a Comment