Saturday, October 3, 2020

ឯកឧត្តម ហោ សំអាត នាំយកសម្ភារការពារជំងឺកូវីដ-១៩ ជាអំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ប្រគល់ជូនដល់សាលាស្រុកកំពង់ត្របែក...

សាលាស្រុកកំពង់ត្របែក៖ នារសៀលថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២០ តបតាមការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាយកខុទ្ទកាល័យសម្តេចក្រឡាហោម និងជាអនុប្រ ធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្របែក ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត នាយករងខុទ្ទកាល័ យសម្តេចក្រឡាហោម អនុប្រធានក្រុមការងារចុះជួយស្រុក និងជាប្រធានក្រុមការងារចុះជួយឃុំកន្សោមអក បានអញ្ជើញនាំយកសម្ភារការពារជំងឺកូវីដ-១៩ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម និងលោកជំទាវ ប្រគល់ជូនដល់សាលាស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក-លោកស្រី សមាជិក សមាជិការក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកកំពង់ត្របែក អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ មេឃុំ លោកគ្រូ-អ្នកគ្រូ គ្រូពេទ្យ ព្រមទាំងប្រជាពលរដ្ឋផងដែរ។

ជាកិច្ចចាប់ផ្ដើម លោក យ៉ាវ សានិន អភិបាលស្រុកកំពង់ត្របែក បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុត ចំពោះសម្ដេចក្រឡាហោម ស ខេង និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ព្រមទាំងក្រុមការងាររាជដ្ឋាភិបាលចុះជួយស្រុកកំពង់ត្របែកទាំងអស់ ដែលបានប្រគល់នូវសម្ភារការពារជំងឺកូវីដ-១៩ ជូនដល់រដ្ឋបា លស្រុកកំពង់ត្របែក តាមរយៈឯកឧត្តម ហោ សំអាត អនុប្ រធានក្រុមការងារចុះជួយស្រុកកំពង់ត្របែក នាពេលនេះ។ លោកបន្ដថា សម្ភារការពារជំងឺកូវីដ-១៩ ដែលជូនដល់រដ្ឋបាលស្រុកនាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ការចូលរួមការពារជំងឺកូវីដ-១៩នៅមូលដ្ឋាន។

បន្ថែមពីនេះទៀត លោកអភិបាលស្រុកកំពង់ត្របែក ក៏បានលើកឡើងថា ចំពោះការងារពាក់ព័ន្ធទៅនឹងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល រដ្ឋបាលសស្រុកកំពង់ត្របែក បានខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចយ៉ាងត្រឹមត្រូវបំផុត សំដៅធ្វើយ៉ាងណាឲ្យរដ្ឋបាលស្រុកអនុវត្តបានជោគជ័យប្រក បដោយប្រសិទ្ធភាពខ្ពស់ តាមយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។


នាឱកាសនោះផងដែរ ឯកឧត្តម ហោ សំអាត មានប្រសាសន៍ ថា «អនុវត្តតាមប្រសាសន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិ បណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានា យកខុទ្ទកាល័យសម្តេចក្រឡាហោម បានចាត់តាំងអោយខ្ញុំបា ទ ពាំនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំ ទាវ ពាំនាំយកមកប្រគល់ជូនរដ្ឋបាលស្រុកកំពង់ត្របែក ដើម្បីធ្វើការចែកជូនអាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋជាបន្ដទៀត។


ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានផ្ដាំផ្ញើទៅដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់រូប ត្រូវថែរក្សាសុវត្ថិភាព សុខភាព ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ជាពិសេស ត្រូវពាក់ម៉ាស់ជាប់ជានិច្ច លាងដៃឲ្យបានញឹកញាប់ រក្សាគម្លាតសុវត្ថិភាព ហើយត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខា ភិបាល ទោះបីកម្ពុជាគ្មានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ក៏ដោយ ក៏ត្រូវការពារខ្លួនឱ្យបានខ្ជាប់ខ្ជួនគ្រប់ពេលវេលា។


ជាងនេះទៅទៀត ឯកឧត្តម ហោ សំអាត ក៏បានអំពាវនាវដល់ រដ្ឋបាលឃុំ និងអាជ្ញាធរស្រុកកំពង់ត្របែកទាំងអស់ ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋដែលទៅពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នៅតាមឃុំនិមួយៗ។


សូមជម្រាបថា សម្ភារការពារជំងឺកូវីដ-១៩ ជូនដល់សាលាស្រុកកំពង់ត្របែក នាពេលនេះ រួមមាន ៖ អាល់កុល ចំនួន ១,៩៨០លីត្រ, ម៉ាស់ ចំនួន២៤,០០០សន្លឹក និងសម្ភារមួយចំនួនទៀត ដើម្បីយកទៅប្រើប្រាស់នៅ រដ្ឋបាលស្រុកកំពង់ត្របែក, អធិការដ្ឋាននគរបាលស្រុក, ការិយាល័យស្រុកប្រតិបត្តិ, មន្ទីរពេទ្យបង្អែកស្រុក, បញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក, បញ្ជាការផ្នែកសឹករងស្រុក, សាលាឃុំ និងសាលារៀន ជាដើម ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩ និងដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពដល់មន្រ្តីរាជការសាធារណៈ។ ក្នុងនោះផងដែរ ឯកឧត្តម ហោ សំអាត អនុប្រធានចុះជួយស្រុកកំពង់ត្របែក ក៏បានប្រគល់ជូននូវអំណោយដល់អ្នកចូលរួម ក្នុងម្នាក់ៗ ទទួលបានសារុង និងថវិកា៥ម៉ឺនរៀលផង៕ 













0 Reviews:

Post a Comment