Wednesday, October 7, 2020

គួរឲ្យរន្ធត់ស្លាប់មួយគ្រួសារ០៣នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តក្រចេះ. ...

ខេត្តក្រចេះ÷(ព័ត៌មានបឋម) មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនិងម៉ូតូបុកគ្នាពេញទំហឹងបណ្តាលឲ្យឪពុកម្តាយនិងកូនតូចម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកេីតហេតុតែម្តង។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកេីតហេតុឡេីងនៅ វេលាម៉ោងប្រហែល ៦:១៥នាទីថ្ងៃទី៧ខែតុលា.ឆ្នាំ២០២០នៅបណ្ដោយផ្លូវជាតិលេខ៧(ក្រចេះ+ស្ទឹងត្រែង)ត្រង់ចំណុចភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ៕


បញ្ចាក់÷ករណីគ្រោះថ្នាក់ចរាចរណ៍នេះរវាងរថយន្តនិងម៉ូតូ បេីកបញ្រ្ចាស់ទិសគ្នា  ចំណែករថយន្តនិងម៉ូតូកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកយកទៅរក្សាទុក ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់  ចំណែកសពជនរងគ្រោះទាំងបីនាក់កូនប្រពន្ធប្ដីត្រូវបានយកទៅធ្វើបុណ្យតាមប្រពៃណី...។សូមចូលរួមរំលែកទុក្ខ នៃក្រុមគ្រួសារសពផង មួយប្រព្រិចភ្នែកធ្វើឲ្យបាត់បង់ជីវិតមនុស្សអស់បីនាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍។




0 Reviews:

Post a Comment