Sunday, October 4, 2020

ឃាត់ខ្លួន អ្នកបើកបររថយន្តដឹកដី ដែលបានបើកបុកយុវជនម្នាក់ ដែលឈរឌឺលើចិញ្ចើមផ្លូវ....

កំពង់ឆ្នាំង: ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង បញ្ជាឲ្យនគរបាល ឃាត់ខ្លួនបុរស ដែលបើករថយន្តដឹកដីបុកទៅលើយុវជនម្នាក់ បើងដូចក្រដាសមកធ្វើការសួរនាំនិងធ្វើកំណត់ហេតុដោះស្រាយតាមផ្លូវច្បាប់ នាព្រឹកថ្ងៃនេះនៅអធិការរដ្ឋានស្រុកកំពង់ត្រឡាច និងបញ្ជូនមកកាន់ស្នងការនគរបាលខេត្ត។

អ្នកបើកបររថយន្តដឹកដីមានឈ្មោះ វើក វន្នី កើតនៅឆ្នាំ១៩៩១ មានអាស័យដ្ឋានរស់នៅភូមិស្ទឹង ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ឧត្តមសេនីយ៍ត្រី កេត យ៉ុង ស្នងការរងទទួលផែនចរាចរណ៍បានបញ្ជាក់ឲ្យដឹងថា ករណីរថយន្តដឹកដី បុកយុវជនម្នាក់ឈរនៅលើចិញ្ចើមផ្លូវ គឺបានកើតនៅថ្ងៃទី២៦ ខែ៩ ឆ្នាំ២០២០
នៅភូមិថ្មី ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ក្រោយកើតហេតុភាគីទាំងសងខាងមិនបានមកប្រាប់សមត្ថកិច្ចទេ ដោយធ្វើការសម្របសម្រួលគ្នាក្រៅប្រព័ន្ធច្បាប់ ខាងរថយន្តចេញសំណងសងថ្លៃព្យាបាលទៅឱ្យខាងយុវជនដែលឈរឌឺនៅលើផ្លូវ ។
ក្រោយកើតហេតុ៣ថ្ងៃទើបខាងភាគីរថយន្តយកលុយទាំងនោះដែលជួយចេញសងថ្លៃព្យាបាលមកប្រគល់សមត្ថកិច្ចនៅស្រុកអធិការកំពង់ត្រឡាចឱ្យជួយដឹងដឹងលឺ។ ជនរងគ្រោះមិនបណ្ដាលឲ្យស្លាប់ទេតែរបួសធ្ងន់។
ក្រោយ៣ ទៅ ៤ថ្ងៃ ក៏មានការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកឡើង ហើយបានបង្កឱ្យមានការភ្ញាក់ផ្អើល ទើបសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការស៊ើបអង្កេតបន្ទាន់ទៅលើករណីនេះ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាក៏បានឃាត់ខ្លួនបុរសដែលបើករថយន្តដឹកដីនោះនៅព្រឹកថ្ងៃនេះដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
តាមវីដេអូឃ្លីប ថតបានស្ដែងស្ដែងដោយបងប្អូនរបស់ជនរងគ្រោះផ្ទាល់ ដែលជាលក្ខណៈថតលេងមុនកើតហេតុការណ៍ ដែលបង្ហោះដោយហ្វេសប៊ុក យុវជនមួយក្រុមឈរជុំគ្នាពាក់កណ្ដាលផ្លូវ ក៏មានរថយន្តបែនដឹកដីបើកមក ហើយស៊ីភ្លេជាច្រើនដង ប៉ុន្តែក្រុមយុវជនដែលឈរនៅលើផ្លូវហាក់មិនចាប់អារម្មណ៍ ឃើញដែរតែដូចជាប្រមាថ ឬក៏អាចនិយាយថាឌឺក៏ថាបាន ចំណែកអ្នកបើកបររថយន្តបែនដឹកដីវិញ ក៏មិនណយដែរ បើកមានល្បឿនលឿនមិនបាត់បង់អន់ឬក៏ជាន់ប្រាំងទុកឬក៏គេចមួយឡើយ បោះពួយមកបុកយុវជនពេញទំហឹងតែម្តង៕








0 Reviews:

Post a Comment