Monday, October 5, 2020

ក្រុមប្រឹក្សាខេត្ត បើកកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី០៣ ជាមួយ រដ្ឋបាលខេត្តតាកែវ

តាកែវ៖ នៅព្រឹកថ្ងៃចន្ទ ៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាបានអញ្ជើញបើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី១៦ អាណត្តិទី៣ ជាមួយ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ លោកអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ លោកប្រធានការិយាល័យច្រកចេញចូលតែមួយខេត្ត លោកប្រធានការិយា ល័យប្រជាពលរដ្ឋខេត្ត និងមន្រ្តីរាជការរដ្ឋបាលខេត្តជាច្រើនរូបផងដែរ។

របៀបវារៈដែលបានដាក់ជូនកិច្ចប្រជុំនាឱកាសនោះរួមមានដូចខាងក្រោម៖

១- ពិនិត្យ និងអនុម័ត សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំលេីកទី១៥ 

២- ពិនិត្យ និងអនុម័ត សសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២០ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តតាកែវ

៣- ពិនិត្យ និងអនុម័ត លើតារាងបែងចែកប្រាក់រង្វាន់ជូនមន្ត្រីរាជការរបស់សាលាខេត្តតាកែវ ប្រចាំខែមីនា មេសា ឧសភា មិថុនា កក្កដា និងសីហាឆ្នាំ២០២០

៤- ប្រកាសពេលវេលានៃកិច្ចប្រជុំលើកក្រោយនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ៕














0 Reviews:

Post a Comment