Saturday, October 3, 2020

ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញរៀបពិធីក្រុងពាលី ដើម្បីសាងសង់ដំបូលផ្សារសំរោងយ៉ោងថ្មី ក្រោមគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ដ្រី

លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកបាទី បានដឹកនាំលោក លោកស្រីអភិបាលរងស្រុក ព្រមទាំងមន្រ្តីរាជការរដ្ឋបាលស្រុក កាលពីព្រឹកថ្ងៃសៅរ៍ ០១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ បា នអញ្ជើញចូលរួមអមដំណើរឯកឧត្តម អ៊ូច ភា អភិបាល នៃគ ណៈអភិបាលខេត្តតាកែវ រួមជាមួយ លោកអភិបាលរងខេត្ត មន្រ្ តីជំនាញ និងបងប្អូនក្រុមអាជីវករ បានចូលរួមរៀបចំពិធីក្រុងពាលីសុំសេចក្ដីសុខ សម្រាប់ការសាងសង់ដំបូលផ្សារសំ រោងយ៉ោងថ្មី ស្ថិតនៅឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។


ឆ្លៀតក្នុងឱកាស អុសធូបរៀបចំពិធីសែនក្រុងពាលីនេះដែរ ឯកឧត្តម អ៊ូច​ ភា អភិបាលខេត្ត ក៏បានណែនាំដល់មេការ ជាង ទាំ ងអស់ ជាពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើពិនិត្យ និងតាមដានគុណភាពសំណង់ ឲ្យបានត្រឹមត្រូវតាមស្ដង់បច្ចេកទេស ព្រមទាំងពន្លឿនការសាងសង់ឲ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឲ្យបានបងប្អូនក្រុមអាជីវករចូលដូរវិញបានឆាប់រហ័ស ។


សូមបញ្ជាក់ដែរថា ចំពោះការសាងសង់ដំបូលផ្សារសំរោងយ៉ោ ងថ្មីនេះ គឺក្រោមការជួយឧបត្ថម្ភរបស់ ឯកឧត្តម​កិត្តិនីតិកោស លបណ្ឌិត​ ប៊ិន​ ឈិន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីគណៈរដ្ឋមន្រ្តី​ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូល ដ្ឋានខេត្តតាកែវ​ ដើម្បីសាងសង់ដំបូលតូបជូនអាជីវករលក់ដូរប៉ុណ្ណោះអាសន្ន។













0 Reviews:

Post a Comment