Saturday, October 3, 2020

លោក​ កន​ សុខកាយ​ អភិបាលស្រុកល្វាឯម​ អញ្ជេីញជាអធិបតីភាព​ ពិធីប្រណាំងទូក​ ក្នុងថ្ងៃបុណ្យចេញព្រះវស្សា​ តាមប្រពៃណីទំនៀមទំលាប់

កណ្តាល​ ៖​ នៅថ្ងៃទី០៣​ ខែតុលា​ ឆ្នាំ២០២០ វេលាម៉ោង​ ០១:០០នាទីរសៀល​ នៅតាមដងទន្លេមេគង្គក្នុងស្រុកល្វាឯម ខេត្តកណ្តាល​ មានប្រារព្ធពិធីប្រណាំងទូក ក្នុងពិធីបុណ្យចេញព្រះវស្សា​ តាមប្រពៃណីទំនៀមទំលាប់។ 

ក្នុងពិធីប្រណាំងទូកង​នេះដែរ​ មានទូកចូលរួមចំនួន ២៥ទូក ស្មេី​ ១២គូ និងកីឡាករចូលរួមជាង​ ១០០០នាក់ និងមានប្រជាពលរដ្ឋចូលទស្សនាប្រមាណ​ ៥០០០នាក់​ ក្រោមអធិបតីភាពលោក កន សុខកាយ អភិបាលស្រុកល្វាឯម លោក សែម សោត្ថី ប្រធានក្រុមប្រឹក្សាស្រុក។

ក្នុងនោះ​ ក៏មានកងកម្លាំងនគរបាលស្រុកល្វាឯម​ និងកម្លាំងប៉ុស្តិ៍រដ្ឋបាល សរុប ចំនួន ៦០នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ហេង សុផល  អធិការនគរបាលស្រុកល្វាឯម ដេីម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីប្រណាំងទូកនេះ​ផងដែរ ៕







0 Reviews:

Post a Comment