Thursday, October 8, 2020

ពិធីសម្ភោធដាក់ឲ្យប្រេីប្រាស់អគាររដ្ឋបាលថ្មីនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ ...

ភ្នំពេញ : នៅព្រឹកថ្ងៃទី០៨​ ខែតុលា​ ឆ្នាំ២០២០​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ ​អគ្គស្នងការរង​ និងជាស្នងការនគ បាលរាជធានីភ្នំពេញ​ បានអញ្ជេីញចូលរួមពិធីសម្ភោធដាក់ឲ្យប្រេីប្រាស់អគាររដ្ឋបាលថ្មីនៃអធិការដ្ឋាននគរបាលខណ្ឌដូន ពេញ​ និងសមិទ្ធិផលនានា​ របស់ស្នងការដ្ឋាននគរបាលរាជធា នីភ្នំពេញ​ ក្រោមអធិបតីភាពរបស់ឯកឧត្តម​ នាយឧត្តមសេនី យ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនា យករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និងឯកឧត្តម​ ឃួង​ ស្រេង​ អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ​ ។ សូមបញ្ជាក់ថាអគារថ្មីនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ គឺជាការឧបត្ ថម្ភដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ ។ អគារថ្មីនះស្ថិតនៅតាមបណ្តោ យផ្លូវលេខ២០០​ សង្កាត់បឹងរាំង​ ខណ្ឌដូនពេញ​ ដែលមានទំហំ​ ១៣​ x​ ២៣ម៉​ ៕




















0 Reviews:

Post a Comment